ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបធ្វើការជាមួយរតនាគារជាតិ
03/03/2017 10:13
(VOVworld)-ក្នុងជំនួបធ្វើការជាមួយរតនាគារជាតិនាព្រឹកថ្ងៃទី៣មិនានៅទីក្រុងហា ណូយប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានវាយតម្លៃ ខ្ពស់ចំពោះរាល់ការខិតខំប្រឹងប្រែងរបស់ផ្នែកហិរញ្ញវត្ថុ

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងមតិក្នុងជំនួបធ្វើការជាមួយរតនាគារជាតិ (VOVworld)-ក្នុងជំនួបធ្វើការជាមួយរតនាគារជាតិនាព្រឹកថ្ងៃទី៣មិនានៅទីក្រុងហា ណូយប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានវាយតម្លៃ ខ្ពស់ចំពោះរាល់ការខិតខំប្រឹងប្រែងរបស់ផ្នែកហិរញ្ញវត្ថុនាប៉ុន្មានឆ្នាំកន្លងទៅ។ លោក ស្រី Nguyen Thi Kim Ngan មានបំណងថា ប្រព័ន្ធរតនាគារជាតិទាំងមូល និយាយ ដោយឡែកនិងផ្នែកហិរញ្ញវត្ថុទាំងមូលនិយាយរួមគប្បីផ្តោតការយកចិត្តទុកដាក់ បំពេញល្អរាល់បញ្ហាសំខាន់ៗក្នុងនោះមានបញ្ហាដាក់ចេញសំណើរជូនរដ្ឋសភា និងរដ្ឋាភិបាលនូវដំណោះស្រាយបម្រើគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម នាំខឿន សេដ្ឋកិច្ចរបស់ប្រទេសជាតិអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានាពេលខាងមុខ។លោកស្រី អញ្ជើញមានប្រសាសន៍ថា៖ “បក្ស រដ្ឋនិងប្រជាជនបានជឿជាក់ ប្រគល់ឲ្យប្រព័ន្ធរតនាគាររដ្ឋគ្រប់គ្រង បរិមាណធំនៃប្រាក់និងទ្រព្យសម្បត្តិ តាមនោះ ផ្នែករតនាគារត្រូវមានភារកិច្ចគ្រប់ គ្រងឲ្យបានល្អនិងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពបំផុត។ដោយសារប្រាក់ដែល រតនាគារកំពុងគ្រប់គ្រងនោះជាការរួមចំណែករបស់ប្រជាជន។ខណៈដែលប្រាក់ ត្រូវបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនោះ នឹងរួមចំណែគធ្វើឲ្យសេដ្ឋកិច្ច សង្គមមានការរីកចំរើននិងផ្នែកការពារជាតិសន្តិសុខក៏បានរក្សារឹងមាំផងដែរ”៕
Related






