VOV WorldVOV World
ប្រធានរដ្ឋសភា Nguyen Sinh Hung ជួបប្រាស្រ័យអ្នកបោះឆ្នោតខេត្ត Ha Tinh
07/07/2015 08:36
(VOV)_នាព្រឹកថ្ងៃទី៧ កក្កដា ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung និងគណៈប្រតិភូសមាជិក សមាជិកាសភា មណ្ឌលខេត្ត Ha Tinh (ភាគកណ្ដាលវៀតណាម)
ប្រធានរដ្ឋសភា Nguyen Sinh Hung ជួបប្រាស្រ័យអ្នកបោះឆ្នោតខេត្ត Ha Tinh
ប្រធានរដ្ឋសភា Nguyen Sinh Hung ជួបប្រាស្រ័យអ្នកបោះឆ្នោតខេត្ត Ha Tinh           (VOV)_នាព្រឹកថ្ងៃទី៧ កក្កដា ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh  Hung និងគណៈប្រតិភូសមាជិក សមាជិកាសភា មណ្ឌលខេត្ត Ha Tinh (ភាគកណ្ដាលវៀតណាម) បានជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត ខ័ណ្ឌ Ky Lien ទីរួម ខេត្ត Ky Anh ខេត្ត Ha Tinh ។ ថ្លែងមតិនៅទីនេះ លោក  Nguyen Sinh Hung បាន ថ្លែងអំណរគុណចំពោះការផ្តល់មតិ របស់អ្នកបោះឆ្នោតទីរួមខេត្ត Ky Anh ចំពោះ ស្ថានភាពនៅក្នុងតំបន់និងប្រទេសជាតិ។ ស្ដីពីសកម្មភាពរបស់រដ្ឋ​សភា ប្រធាន រដ្ឋសភាបានអោយដឹងថា៖ នាពេលកន្លងទៅ រដ្ឋសភាប្រមូលផ្តុំ​យ៉ាងខ្ពស់បំផុត ចំពោះការងារនីតិបញ្ញាតិ្ត សុក្រិតប្រព័ន្ធច្បាប់ ជាពិសេសគឺបណ្ដាបញ្ហា​ទាក់ទិន ដល់សិទ្ធិមនុស្សនិងសេដ្ឋកិច្ច។ អធិប្បាយអំពីការព្រួយបារម្ភរបស់​អ្នកបោះឆ្នោត  Ky Anh ចំពោះស្ថានភាពនៅសមុទ្រខាងកើត លោក Nguyen Sinh Hung បានអះ អាងថា៖​វៀតណាមជានិច្ចកាលមានគោលបំណងសហប្រតិប​ត្តិការ​មិត្ត​ភាព​ និង សាមគ្គីភាពជាមួយប្រទេសនានា ប្តេជ្ញាតស៊ូការពារអធិបតេយ្យ​ភាព ​និងបូរណ ភាពដែនដីរបស់មាតុប្រទេស​៕

More