ប្រធានរដ្ឋសភា Nguyen Sinh Hungជួបធ្វើសវនាកាជាមួយលោកYu Zhengsheng ប្រធានសភាប្រឹក្សានយោបាយចិន
25/12/2015 08:24
(VOVworld)-ក៏នៅថ្ងៃទី២៤ធ្នូនេះដែរ នៅទីក្រុងប៉េកាំង ប្រធានរដ្ឋសភា Nguyen Sinh Hung អញ្ជើញជួបធ្វើសវនាកាជាមួយលោកYu Zhengsheng

(VOVworld)-ក៏នៅថ្ងៃទី២៤ធ្នូនេះដែរ នៅទីក្រុងប៉េកាំង ប្រធានរដ្ឋសភា Nguyen Sinh Hung អញ្ជើញជួបធ្វើសវនាកាជាមួយលោកYu Zhengsheng ប្រធានសភា ប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន។ នៅក្នុងការជួបធ្វើសវនាការនេះ លោក Nguyen Sinh Hungមានបំណងថាលោក Yu Zhengshengនិងសភាប្រឹក្សា នយោបាយចិន គាំទ្រនូវទំនាក់ទំនងសហប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញត្ តិរវាង ប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជននៃប្រទេសទាំងពីរ សំដៅ ឆ្ពោះទៅអនាគតល្អប្រសើរជាង។លោកNguyen Sinh Hung ក៏បានអះអាង ថា ទស្សនរបស់បក្ស រដ្ឋវៀតណាមចំពោះការដោះស្រាយរាល់បញ្ហាខ្វែងគំនិត រវាង ប្រទេសទាំងពីរ គឺគោរពផលប្រយោជន៍ស្របច្បាប់នៃប្រទេសនីមួយៗ ព្រម ទាំង បង្កើននូវជំនឿជាក់នយោបាយនិងបង្កើតលក្ខណៈស្រួលថែមទៀតសម្រាប់ កិច្ច សហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរអះអាងថារួមគ្នាដោះស្រាយរាល់ការខ្វែងគំនិត រីឯខ្លួនវិញ លោក Yu Zhengshengបានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរមាន គោលដៅនិងរបបនយោបាយស្រដៀងគ្នា ដូច្នេះអាចដោះស្រាយរាល់បញ្ហាខ្វែង គនិតតាមរយៈការពិគ្រោះយោបល់នយោបាយ រួមទាំងជម្រុញកិច្ចសហប្រតិបត្តិ ការលើគ្រប់វិស័យសំដៅនាំប្រទេសទាំងពីរអភិវឌ្ឍន៍ឡើងកំពស់ថ្មី៕
Related






