ប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានអញ្ជើញទៅបំបេញការងារនៅមហាវិទ្យាល័យ Ton Duc Thang
06/09/2017 10:18
(VOVWORLD) -នាថ្ងៃទី៥ កញ្ញា ប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានអញ្ជើញទៅបំពេញការងារមហាវិទ្យាល័យ Ton Duc Thang (ទីក្រុងហូជីមិញ)។លោកស្រី Nguyen Thi Kim Ngan បានវាយតំលៃខ្ពស់និងអបអរសាទរស្នាដៃដែលមហាវិទ្យាល័យ នេះទទួលបានក្នុងរយៈពេល ២0 ឆ្នាំនៃការកសាងនិងអភិវឌ្ឍន៍។

ប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានអញ្ជើញទៅបំបេញការងារនៅមហាវិទ្យាល័យ Ton Duc Thang នាថ្ងៃទី៥ កញ្ញា ប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានអញ្ជើញទៅបំពេញការងារមហាវិទ្យាល័យ Ton Duc Thang (ទីក្រុងហូជីមិញ)។លោកស្រី Nguyen Thi Kim Ngan បានវាយតំលៃខ្ពស់និងអបអរសាទរស្នាដៃដែលមហាវិទ្យាល័យ នេះទទួលបានក្នុងរយៈពេល ២0 ឆ្នាំនៃការកសាងនិងអភិវឌ្ឍន៍។ យោងតាមប្រធានរដ្ឋសភា មហាវិទ្យាល័យ Ton Duc Thang គឺជាមហាវិទ្យាល័យសាធារណៈដំបូងបង្អស់មួយដែលទទួលបានជោគជ័យក្នុងការអនុវត្តគំរូម្ចាស់ការឧត្តមសិក្សាមហាវិទ្យាល័យដែលបង្កើតទិសដៅឆ្ពោះទៅរកកំណែទម្រង់ប្រព័ន្ធអប់រំជាទូទៅនិងប្រព័ន្ធមហាវិទ្យាល័យសាធារណៈនិយាយដោយឡែក។ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានសម្តែងជំនឿជាក់ថា៖សាលានឹងបន្តពង្រីកសមិទ្ធិផលដ៏ធំធេងរបស់ខ្លួនក្នុងវិស័យបណ្តុះបណ្តាល វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ហើយបន្តអភិវឌ្ឍយ៉ាងឆាប់រហ័សនិងនិរន្តរភាព សម្រេចគោលដៅកសាងរូបសណ្ឋានមហាវិទ្យាល័យថ្នាក់អន្តរជាតិប្រកបដោយជោគជ័យ។ ក្នុងឱកាសនេះប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានផ្តល់អាហារូបករណ៍ចំនួន២០ចំណែកជូនដល់និស្សិតសាលាដែលមានជីវភាពរស់នៅលំបាក និងឧបករណ៍សិក្សាមួយចំនួនសំរាប់ មហាវិទ្យាល័យ Ton Duc Thang ផងដែរ៕
Related






