VOV WorldVOV World
ប្រធានរដ្ឋសភា ត្រឹន ថាញ់ មិន៖ បង្កើនការទូតសភា ជំរុញការសន្ទនា កសាងទំនុកចិត្ត
17/04/2026 07:30
[VOVWORLD] - “បណ្តុះក្តីសង្ឃឹម ធានាសន្តិភាព និងការពារយុត្តិធម៌សម្រាប់មនុស្សជំនាន់ក្រោយ” គឺជាប្រធានបទនៃសុន្ទរកថារបស់ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន នៅក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតសហភាពអន្តរសភាលើកទី១៥២ (IPU-១៥២) ដែលប្រព្រឹត្តទៅ នាថ្ងៃទី១៦ ខែមេសា នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី។
ប្រធានរដ្ឋសភា ត្រឹន ថាញ់ មិន៖ បង្កើនការទូតសភា ជំរុញការសន្ទនា កសាងទំនុកចិត្ត
3-_17-4_fm_sang_chu_tich_anh_1_1.jpeg ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់​មិន អញ្ជើញថ្លែងសុន្ទរកថានៅក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតសហភាពអន្តរសភាលើកទី ១៥២ (IPU-152) (រូបថត៖ Le Tuyet/VOV) នៅក្នុងសុន្ទរកថា ប្រធានរដ្ឋសភា លោកត្រឹន ថាញ់មិន បានឲ្យដឹងថា វៀតណាមកំពុងខិតខំប្រឹងប្រែង និងប្តេជ្ញាចិត្តក្នុងការចូលដល់ដំណាក់កាលអភិវឌ្ឍន៍ថ្មី ជាមួយនឹងគោលដៅក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានមូលដ្ឋានឧស្សាហកម្មទំនើប និងមានប្រាក់ចំណូលមធ្យមខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥។ វៀតណាមកំពុងអនុវត្តគំរូកំណើនថ្មីមួយ ដោយប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាកម្លាំងចលករ ខណៈពេលដែលធានានូវសមធម៌សង្គម និងការការពារបរិស្ថានប្រកបដោយចីរភាព ដើម្បីឱ្យប្រជាជនអាចរីករាយនឹងផ្លែផ្កានៃការអភិវឌ្ឍ។   3-_17-4_fm_sang_chu_tich_anh_2.jpeg ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់​មិន ជួបជាមួយគណៈប្រតិភូនៅខាងក្រៅកិច្ចប្រជុំ (រូបថត៖ Le Tuyet/VOV) ដើម្បីជម្នះពុះពាររាល់បញ្ហាប្រឈមរួមជាមួយគ្នា ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់មិន បានចាត់ទុកថា IPU និងសភាសមាជិក គួរតែរួមគ្នាដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពអន្តរជាតិ ពង្រឹងស្មារតីយកច្បាប់ជាចម្បង និងគាំទ្ររាល់គំនិតច្នៃប្រឌិតជាតិដើម្បីសន្តិភាពនិងការអភិវឌ្ឍ។ ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន បានស្នើថា៖ 
TAG
VOV/VOVWORLD/ប្រធានរដ្ឋសភា ត្រឹន ថាញ់ មិន/បង្កើន/ការទូតសភា/ជំរុញការសន្ទនា/កសាងទំនុកចិត្ត

More