VOV WorldVOV World
ប្រធានរដ្ឋសភាលោក Nguyen Sinh Hung ជួបពិភាគ្សាជាមួយប្រធានរដ្ឋសភាចិនលោក Zhang Dejiang
25/12/2015 08:15
(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋសភាចិនលោក Zhang Dejiang ប្រធានរដ្ឋសភាលោក Nguyen Sinh Hung បានដឹកនាំគណៈប្រតិភូ
ប្រធានរដ្ឋសភាលោក Nguyen Sinh Hung ជួបពិភាគ្សាជាមួយប្រធានរដ្ឋសភាចិនលោក Zhang Dejiang
(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋសភាចិនលោក Zhang Dejiang ប្រធានរដ្ឋសភាលោក Nguyen Sinh Hung បានដឹកនាំគណៈប្រតិភូ រដ្ឋសភាវៀត ណាម  អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន។ នារសៀលថ្ងៃទី ២៤ធ្នូ ពិធី ទទួលស្វាគមន៍ប្រធានរដ្ឋសភា លោក Nguyen Sinh Hung និងគណៈ ប្រតិភូរដ្ឋសភាវៀតណាម បានប្រារព្ធឡើងដ៏មហោឡារឹកនៅមហាសាលប្រជា ជនក្រោមអធិបតីភាពរបស់ប្រធានរដ្ឋសភាចិនលោក Zhang Dejiang ។ បន្ទាប់ ពីពិធីទទួលបដិសណ្ឋារកិច្ចនេះ​ភាគីទាំងពីរបានដំណើរ ការជំនួបពិភាគ្សា។ នៅ ក្នុងជំនួបនេះ លោក Zhang Dejiang បានស្នើរឲ្យភាគី ទាំងពីរបង្កើតទិសដៅ អភិវឌ្ឍន៍សម្រាប់ប្រទេសទាំងពីរ និងកុំឲ្យការខ្វែងគំនិតនានា ជះឥទ្ធិពលទៅលើ ទំនាក់ទំនងនៃប្រទេសទាំងពីរ។ ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung រួម ជាមួយប្រធានរដ្ឋសភាចិនបានចុះហត្ថលេខាលើកិច្ចព្រម ព្រៀង សហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ         រី​ឯខ្លួនវិញ ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បានស្នើរ​រដ្ឋសភានៃប្រទេសទាំងពីរ បន្តជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ ប្រ ធានរដ្ឋសភាវៀតណាម ក៏បានស្នើរឲ្យថ្នាក់ដឹកនាំចិន រួមជាវៀតណាមដោះស្រាយ រាល់បញ្ហានៅសេសសល់រវាងប្រទេសទាំងពីរ ដូចជាបញ្ហាស្តីពី អធិបតេយ្យភាព ដំបន់ដែនដីជាដើម។         បន្ទាប់ពីការជួបពិភាគ្សានេះ ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung រួមជាមួយប្រធានរដ្ឋសភាចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិ បត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ។ នេះជាជាកិច្ចព្រមព្រៀងសហ ប្រតិបត្តិ ការដំបូងរវាងស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីរ បើកចេញដំណាក់ កាលថ្មី សម្រាប់ដំណើរការសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរនិងប្រជាជន នៃប្រទេស ទាំងពីរវៀតណាមនិងចិនផងដែរ៕