ប្រធានរដ្ឋសភាលោក Nguyen Sinh Hung បញ្ចប់ដំណើរទស្សនកិច្ចនៅចិនប្រកបដោយជោគជ័យ
28/12/2015 09:40
(VOV)_នាថ្ងៃត្រង់ ២៧ ធ្នូ ប្រធានរដ្ឋសភាវៀតណាម និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានត្រឡប់មកដល់ទីក្រុងហាណូយ បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅចិន។ដោយមានជំនួបប្រាស្រ័យ ពិភាក្សាជាបន្តបន្ទាប់ ដំណើរទស្សនកិច្ចលើកនេះបានរួមចំណែកសកម្ម ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម-ចិន ពិសេសគឺក្នុ

ប្រធានរដ្ឋសភាលោក Nguyen Sinh Hung បញ្ចប់ដំណើរទស្សនកិច្ចនៅចិនប្រកបដោយជោគជ័យ (VOV)_នាថ្ងៃត្រង់ ២៧ ធ្នូ ប្រធានរដ្ឋសភាវៀតណាម និងគណៈប្រតិភូជាន់ ខ្ពស់រដ្ឋសភាវៀតណាមបានត្រឡប់មកដល់ទីក្រុងហាណូយ បញ្ចប់ដំណើរទស្សន កិច្ចជាផ្លូវការនៅចិន។ដោយមានជំនួបប្រាស្រ័យ ពិភាក្សាជាបន្តបន្ទាប់ ដំណើរ ទស្សនកិច្ចលើកនេះបានរួមចំណែកសកម្ម ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងដៃ គូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម-ចិន ពិសេសគឺក្នុងសកម្មភាពនីតិ បញ្ញាត្តិ ផ្លាស់ប្តូរពាណិជ្ជកម្ម និងពិសេសគឺជំរុញទំនុកទុកចិត្តខាងនយោបាយ។ តាមរយៈជំនួបទាំងឡាយរវាង ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung និងបណ្ដាថ្នាក់ដឹកនាំបក្ស រដ្ឋ និងរដ្ឋសភាចិន ភាគីទាំងពីរបានឯកភាពអំពី ទស្សនះនិងទិសដៅរួមជាច្រើន ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរស្ថិរ ភាព តម្លាភាព និងចីរភាពក្នុងរយៈពេលខាងមុខនេះ។ ដំណើរទស្សនកិច្ចជាផ្លូវការនៅចិន របស់ប្រធានរដ្ឋសភា លោក Nguyen Sinh Hung មានអត្ថន័ដ៏សែនសំខាន់ថែមទៀត គឹប្រព្រឹត្តទៅក្នុងឱកាស ប្រទេសទាំងពីរ រំលឹកខួបអនុស្សាវរីយ៍លើកទី៦៥ ទិវាបង្កើតទំនាក់ទំនងការទូត និងឆ្នាំថ្មីជិតមក ដល់ ហើយបានប្រៀបដូចជាទ្វាមួយបើកចេញប្រការល្អប្រសើរបំផុត សំរាប់ចំ ណងមិត្តភាពវៀតណាមនិងចិន ដើម្បីជីវភាពរស់នៅសម្បូរធូធារ សុភមង្គល សំរាប់ប្រជាជននៃប្រទេសនិមួយៗ៕
Related






