VOV WorldVOV World
ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបសន្ទនាឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងនិងអ៊ីរ៉ង់
23/12/2016 10:32
(VOVworld) - នាព្រឹកថ្ងៃទី២៣ ធ្នូ នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបសន្ទនាជាមួយឯកអគ្គ រដ្ឋទូតកូរ៉េខាងត្បូងលោក Lee Hyuk ដែលមកសំដែង ការគួរសម។
ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបសន្ទនាឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងនិងអ៊ីរ៉ង់
ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ទទួលជួបសន្ទនាឯកអគ្គរដ្ឋទូតកូរ៉េខាងត្បុង លោក Lee Hyuk (VOVworld) - នាព្រឹកថ្ងៃទី២៣ ធ្នូ នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត កូរ៉េខាងត្បូងលោក Lee Hyuk ដែលមកសំដែងការគួរសម។នៅទីនេះ លោកស្រី Nguyen Thi Kim Ngan បានអបអរសាទរឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង មកបំពេញបេស កកម្មថ្មីនៅវៀតណាម។លោកស្រីអះអាងថា ការដែល កិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីវៀតណាម-កូរ៉េខាងត្បូងត្រូវបានអនុម័តចូលជាធរ មាន រួមជាមួយការដែល ប្រទេសទាំងពីរចុះហត្ថលេខាលើអនុស្សរណៈយោគ យល់ស្ដីអំពីកិច្ចសហប្រតិបតិ្ត ការពលកម្មនឹងជំរុញថែមទៀតទំនាក់ទំនងសហ ប្រតិបតិ្តការរវាងប្រទេសទាំងពីរ។ រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតលោក Lee Hyuk ឲ្យដឹងថា រដ្ឋាភិបាលកូរ៉េខាងត្បូង និង ស្ថានទូតកូរ៉េខាងត្បូងប្រចាំវៀតណាមកំពុងខំប្រឹងប្រែងស្វែងរកវិធានការដើម្បី  បង្កើនថែមទៀតការនាំចូលទំនិញវៀតណាមសំដៅរួមចំណែកកាត់បន្ថយគំលាត តុល្យភាពពាណិជ្ជកម្ម។ លោកស្រី Nguyen Thi Kim Ngan និងឯកអគ្គរដ្ឋទូតអ៊ីរ៉ង់លោក Saleh Adibi នាព្រឹកថ្ងៃដដែល ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ក៏បាន ទទួល ជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអ៊ីរ៉ង់លោក Saleh Adibi ដែលមកសំដែងការ គួរសមផងដែរ។នៅទីនេះ លោកស្រី Nguyen Thi Kim Ngan បានស្នើឲ្យអ៊ីរ៉ង់គាំទ្រ វៀតណាមឈរឈ្មោះជាសមាជិកមិនអចិន្ត្រៃក្រុមប្រឹក្សាសន្តិសុខអ.ស.បអាណត្តិ ២០២០-២០២១។រួមជាមួយគ្នានោះ ភាគីទាំងពីរចាំបាច់ត្រូវបង្កើនការផ្លាស់ប្ដូរ ពាណិជ្ជកម្ម ឆ្ពោះទៅគោលដៅទទួលបានទំហំពាណិជ្ជកម្មទ្វេភាគីចំនួន២ពាន់ លានដុល្លាអាមេរិកនាពេលខាងមុខ៕