ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចជាផ្លូវការនៅឆែក
15/04/2017 08:40
(VOVworld)-នាពេលល្ងាចថ្ងៃទី១៤មេសា ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan រួមទាំងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានចាកចេញពីរដ្ឋធានី

ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បញ្ចប់ប្រកបដោយជោគជ័យ ដំណើរទស្សនកិច្ចជាផ្លូវការនៅឆែក (រូបភាពៈ daibieunhandan) (VOVworld)-នាពេលល្ងាចថ្ងៃទី១៤មេសា ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan រួមទាំងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានចាកចេញពីរដ្ឋធានី Praha វិលត្រឡបមកមាតុប្រទេសវិញ បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ច ជាផ្លូវការសាធារណរដ្ឋឆែកតាមសេចក្តីអញ្ជើញរបស់ប្រធានព្រឹទ្ធសភា លោក Milan Stech។ ក្នុងប៉ុន្មានថ្ងៃកន្លងទៅ សារព័ត៌មានឆែកបានចុះផ្សាយនូវព័ត៌មាននិងអត្ថបទជា ច្រើនស្តីពីដំណើរទស្សនកិច្ចនៅឆែករបស់លោកស្រី Nguyen Thi Kim Ngan។ ទំព័រ វែបសាយ www.vlada.cz របស់រដ្ឋាភិបាលឆែកបានសង្កត់ធ្ងន់ថា នាយករដ្ឋមន្ត្រីឆែក លោក Buhuslav Sobotka បានអញ្ជើញទទួលជួបជាមួយប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan សំដៅពិភាក្សាលើវិធានការបន្តអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី ក្នុងនោះមានកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ អប់រំ សន្តិសុខ វប្បធម៌ វិទ្យា សាស្ត្រនិងទេសចរណ៍។ លោក Sobotka បានអះអាងថា ឆែកយកចិត្តទុកដាក់ខ្លាំង ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើគ្រប់វិស័យ៕
Related






