VOV WorldVOV World
ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ទទួលជួបអ្នកសម្របសម្រួលអ.ស.បនិងជាប្រធានតំណាង UNDP នៅវៀតណាម
03/03/2017 11:54
(VOVworld) - នារសៀលថ្ងៃទី៤ មិនា នៅរដ្ឋធានី ហាណូយ ប្រធានរដ្ឋសភាវៀត ណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបសន្ទនា ជាមួយ លោក Kalma Malhotra អ្នកសម្របសម្រួល អ.ស.បនិងជាប្រធានតំណាង UNDP ប្រចាំនៅវៀតណាម។
ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ទទួលជួបអ្នកសម្របសម្រួលអ.ស.បនិងជាប្រធានតំណាង UNDP នៅវៀតណាម
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងអ្នកសម្របសម្រួលអ.ស.បនិងជាប្រធានតំណាង UNDP ប្រចាំនៅវៀតណាមលោក Kalma Malhotra (VOVworld) - នារសៀលថ្ងៃទី៤ មិនា នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋសភាវៀត ណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបសន្ទនាជាមួយលោក  Kalma Malhotra អ្នកសម្របសម្រួលអ.ស.បនិងជាប្រធានតំណាង UNDP ប្រចាំនៅ វៀតណាម។នៅទីនេះ លោកស្រី Nguyen Thi Kim Ngan បានថ្លែង អំណរគុណចំពោះ ការគាំទ្ររបស់អ.ស.បនិង UNDP ចំពោះដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចនៅ វៀតណាម។រដ្ឋសភាវៀតណាមស្វាគមន៍អ.ស.បតាមរយៈកម្មវិធីអភិវឌ្ឍន៍ UNDP  បានជួយឧបត្ថម្ភប្រកបដោយប្រសិទ្ធភាពចំពោះសកម្ម ភាពរបស់រដ្ឋសភាសំដៅ លើកកំពស់សមត្ថភាពសំរាប់សមាជិកសភាវៀតណាមក្នុងការងារនិតិបញ្ញត្តិនិង ឃ្លាំមើល។ រីឯខ្លួនវិញ លោក Kalma Malhotra សង្កត់ធ្ងន់ថា អ.ស.បនឹងបន្តសហការជាមួយ រដ្ឋសភាវៀតណាមក្នុងការតាក់តែងឯកសារច្បាប់ជាច្រើន ព្រមទាំងសំដែងគោល បំណងនាំវៀតណាមក្លាយទៅជាប្រទេសមានប្រាក់ចំណូលមធ្យមខ្ពស់៕