ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន
23/12/2015 11:05
(VOVworld) - នាម៉ោង១០និង៣០នាទី (តាមម៉ោង ប៉េកាំង) ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម បានទៅកាន់អាកាសយានដ្ឋានអន្តរជាតិនៅរដ្ឋធានី ប៉េកាំង ចាប់ផ្ដើមដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅសាធារណៈរដ្ឋប្រជាមានិតចិន

លោក Nguyen Sinh Hung នៅអាកាសយានដ្ឋានអន្តរជាតិនៅរដ្ឋធានីប៉េកាំង (VOVworld) - នាម៉ោង១០និង៣០នាទី (តាមម៉ោងប៉េកាំង) ប្រធានរដ្ឋសភាវៀត ណាមលោក Nguyen Sinh Hung និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានទៅ កាន់អាកាសយានដ្ឋានអន្តរជាតិនៅរដ្ឋធានីប៉េកាំង ចាប់ផ្ដើមដំណើរទស្សនកិច្ចមិត្ត ភាពជាផ្លូវការនៅសាធារណៈរដ្ឋប្រជាមានិតចិន តាមសេចក្ដីអញ្ជើញរបស់លោក Zhang Dejiang ប្រធានគណៈកម្មាធិការអចិន្ត្រៃមហាសន្និបាតតំណាងប្រជាជន ទូទាំងប្រទេសចិន។ តាមផែនការ ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៧ ធ្នូ លើក នេះនៅរដ្ឋធានីប៉េកាំង ប្រធានរដ្ឋសភាលោក Nguyen Sinh Hung និងគណៈប្រតិភូ ជាន់ខ្ពស់រដ្ឋសភាវៀតណាមគ្រោងនឹងជួបចរចារជាមួយប្រធានគណៈកម្មាធិការ អចិន្ត្រៃមហាសន្និបាតតំណាងប្រជាជនចិនលោក Zhang Dejiang។លោក Nguyen Sinh Hung ក៏មានជំនួបសន្ទនាជាមួយអគ្គលេខាបក្សនិងជាប្រធានរដ្ឋចិន លោក Xi Jinping និងប្រធានគណៈកម្មាធិការជាតិពិគ្រោះយោបល់នយោបាយ ចិនលោក Yu Zhengsheng ទៀតផង។ ដំណើរទស្សនកិច្ចជាផ្លូវការរបស់ប្រធានរដ្ឋសភាលោក Nguyen Sinh Hung និង គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមគឺសំដៅអនុវត្តន៍កិច្ចព្រមព្រៀងជាន់ខ្ពស់ នានាដែលភាគីទាំងពីរទទួលបានក្នុងជំនួបនាពេលកន្លងទៅ ព្រមទាំងជំរុញ ទំនាក់ទំនងដៃគូសហប្រតិបតិ្តការយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម ចិន អភិវឌ្ឍន៍ដោយស្ថិរភាព ស្មោះត្រង់ និងនិរន្តរភាពដើម្បីផលប្រយោជន៍នៃភាគី ទាំងពីរ ដើម្បីសន្តិភាពនិងភាពសម្បូររុងរឿងនៅក្នុងតំបន់និងលើពិភពលោក៕
Related






