VOV WorldVOV World
ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung ទទួលជួបសន្ទនាជាមួយប្រធាននៃសម្ព័ន្ធក្រុមហ៊ុន Kumho Asiana
20/07/2012 04:55
នារសៀលថ្ងៃទី ១៩ កក្កដា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung បាន ទទួលជួបសន្ទនាជាមួយប្រធាននៃសម្ព័ន្ធក្រុមហ៊ុន Kumho Asiana (កូរ៉េខាងត្បូង) Park Sam Koo ដែល កំពុងមានដំណើរទស្សនកិច្ចនិងបំពេញការងារ នៅវៀតណាម។
ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung ទទួលជួបសន្ទនាជាមួយប្រធាននៃសម្ព័ន្ធក្រុមហ៊ុន Kumho Asiana
នារសៀលថ្ងៃទី ១៩ កក្កដា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung បានទទួលជួបសន្ទនាជាមួយប្រធាននៃសម្ព័ន្ធក្រុមហ៊ុន Kumho Asiana (កូរ៉េខាង ត្បូង) Park Sam Koo ដែលកំពុងមានដំណើរទស្សនកិច្ចនិងបំពេញការងារនៅវៀត ណាម។ ប្រធានរដ្ឋសភា Nguyen Sinh Hung បានសង្កត់ធ្ងន់ថា៖ ការបើកទូលាយបណ្ដា គំរោងការណ៍វិនិយោគរបស់សម្ព័ន្ធក្រុមហ៊ុននៅវៀតណាម គឺជា សក្ខីភាពរស់រវើករបស់ ទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រល្អប្រសើ រវាងប្រទេសទាំង ២ វៀតណាម-កូរ៉េខាងត្បូង ។ ប្រធានរដ្ឋសភា Nguyen Sinh Hung បានលើកច្បាស់ថា៖ រដ្ឋាភិបាលនិងរដ្ឋសភាវៀតណាម ជានិច្ចកាលបង្កលក្ខណៈឲ្យបណ្ដាអង្គភាពអាជីវកម្មបរទេសវិនិយោគចូលមកវៀតណាម និងមានគោលបំណងថា៖ ក្នុងរយៈពេលខាងមុខ សម្ព័ន្ធក្រុមហ៊ុនបន្ត វិនិយោគចូលមក វៀតណាម តទៅទៀត។ ប្រធាន Park Sam Koo បានសង្កត់ធ្ងន់ថា៖ ក្នុងរយៈពេលខាងមុខ សម្ព័ន្ធក្រុមហ៊ុន Kumho Asiana នឹងជំរុញយ៉ាងខ្លាំងកិច្ចសហប្រតិបត្តិការនិងបើកទូលាយ ការវិនិយោគធ្វើអាជីវកម្មនៅវៀតណាម តទៅទៀត៕ ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung បានទទួលជួបសន្ទនាជាមួយប្រធាននៃសម្ព័ន្ធក្រុមហ៊ុន Kumho Asiana (កូរ៉េខាងត្បូង) Park Sam Koo (Image: Vietnamplus)