ប្រធានរដ្ឋសភាវៀតណាមចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋអ៊ីតាលី
20/03/2014 07:16
(VOVworld) – នារាត្រីថ្ងៃទី ១៩ មិនា (តាមម៉ោងវៀតណាម) ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung និងគណៈ ប្រតិភូជាន់ខ្ពស់បានទៅកាន់រដ្ឋធានី Roma ចាប់ផ្តើមដំណើរ ទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋអ៊ីតាលី

ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋអ៊ីតាលី (Image: Vietnam+) (VOVworld) – បញ្ចប់ដំណើរទស្សនកិច្ចនៅសហព័ន្ធស្វីសប្រកបដោយជោកជ័យ នារាត្រីថ្ងៃទី ១៩ មិនា (តាមម៉ោងវៀតណាម) ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung និងគណៈប្រតិភូជាន់ខ្ពស់បានទៅកាន់រដ្ឋធានី Roma ចាប់ផ្តើម ដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋអ៊ីតាលីតាមសេចក្តីអញ្ជើញ របស់ប្រធានសភាជាន់ទាវអ៊ីតាលីលោកស្រី Laura Boldrini ។ ពិធីទទួលជួប សន្ទនាប្រធានរដ្ឋសភាវៀតណាមត្រូវបានរៀបចំឡើងដ៏មហោឡារឹក។ គោល ដៅនៃ ដំណើរទស្សនកិច្ចនៅអ៊ីតាលីលើកនេះរបស់ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung គឺសំដៅពង្រឹងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម -អ៊ីតាលីដែលទើបនឹងបានបង្កើតនាឆ្នាំ ២០១៣ ក៏ដូចជា បង្កើនទំនាក់ទំនងរវាង រដ្ឋសភានៃប្រទេសទាំង ២ ឲ្យបានខ្លាំងក្លាថែមទៀត។ តាមរយៈដំណើរទស្សន កិច្ច លើកនេះ ប្រទេសទាំង ២ នឹងបើកចេញនូវការអភិវឌ្ឍន៍ថ្មីមួយក្នុងទំនាក់ ទំនងមិត្តភាពទ្វេភាគីជាពិសេសលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគ។ នារសៀលថ្ងៃទី ២០ មិនា តាមម៉ោងវៀតណាម ប្រធានរដ្ឋសភាវៀតណាមនឹងជួប សន្ទនាជាមួយប្រធានព្រឹទ្ធសភាអ៊ីតាលី លោក Pietro Grasso៕
Related




