ប្រធានរដ្ឋសភាវៀតណាមជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសណូវែនហ្សេឡង់
26/03/2014 10:02
Vovworld-នាព្រឹកថ្ងៃទី២៦មិនានៅពិធីជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសណូវែនហ្សេឡង់លោក Murray McCully ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម

ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បានជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសណូវែនហ្សេឡង់លោក Murray McCully (VOV) Vovworld-នាព្រឹកថ្ងៃទី២៦មិនានៅពិធីជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសណូវែនហ្សេឡង់លោក Murray McCully ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បានអះអាងនូវគោលមាគ៌ាមុន ក៏ដូចជាក្រោយរបស់វៀតណាមគឺជានិច្ចកាលគោរពនិងបង្កើនដោយឥតឈប់ឈរ នូវទំនាក់ទំនងសហប្រតិបត្តិការដៃគូរលើគ្រប់វិស័យជាមួយណូវែនហ្សេឡង់។ ប្រធានរដ្ឋសភាបានស្នើរថា នាពេលខាងមុខភាគីទាំងពីរជំរុញលាតត្រដាងអនុវត្ត ប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីសកម្មភាពដំណាក់កាល២០១៣-២០១៦ស្ដីពីកិច្ច សហប្រតិបត្តិការលើបណ្ដាវិស័យដូចជាសេដ្ឋកិច្ចពាណិជ្ជកម្មវិទ្យាសាស្ត្របច្ចេកវិទ្យា ជាដើម។ លោកប្រធានរដ្ឋសភា Nguyen Sinh Hung បានសង្កត់ធ្ងន់ថា វៀតណាមមាន បំណងណូវែនហ្សេឡង់គាំទ្រវៀតណាមក្នុងការចរចារចូលរួមកិច្ចព្រមព្រៀងដៃគូ អន្តរប៉ាស៊ីហ្វិក (TPP)។ នាព្រឹកថ្ងៃដ៏ដែល នៅអាគ៌ាភ្ញៀវរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានជួបចរចារជាមួយរដ្ឋមន្ត្រីការបរទេសណូវែនហ្សេឡង់លោក Murray McCully។ ភាគីទាំងពីរបានឯកភាពថា នាពេលខាង មុខបន្តផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ រៀបចំសកម្មភាពជាក់ស្ដែងក្នុងឱកាសរំលឹក ខួបលើកទី៤០នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ស្ដីពីបញ្ហាដំបន់ និងអន្តរជាតិដែលយកចិត្តទុកដាក់ដូចគ្នា ភាគីទាំងពីរបានអះអាងនឹងបន្តសហការនិង គាំទ្រគ្នាទៅវិញទៅមកនៅវេទិការដំបន់និងអន្តរជាតិ។ ភាគីទាំងពីរក៏បានចែករំលែក នូវសារៈសំខាន់នៃការរក្សាសន្តិភាពស្ថិរភាពនិងកិច្ចសហប្រតិបត្តិការនៅសមុទ្រខាង កើត ធានាសេរីភាពនិងសុវត្ថិភាពសន្តិសុខនាវាចរណ៍ អនុវត្តសេចក្តីថ្លែងការណ៍ស្ដីពី ការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ឈានទៅក្រមប្រតិបត្តិដំបន់ នៅសមុទ្រខាងកើត (COC) យ៉ាងឆាប់រហ័ស៕
Related
More




