VOV WorldVOV World
ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung ជួបចរចាជាមួយប្រធានព្រឹទ្ធសភាប៊ែលហ្សិក
03/11/2015 11:01
(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋ សភា លោក Nguyen Sinh Hung គណៈប្រតិភូព្រឹទ្ធ សភា ប៊ែលហ្សិក ដឹកនាំដោយលោកស្រី Christine Defraigne
ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung ជួបចរចាជាមួយប្រធានព្រឹទ្ធសភាប៊ែលហ្សិក
(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋសភា លោក Nguyen Sinh Hung គណៈប្រតិភូព្រឹទ្ធសភា ប៊ែលហ្សិក ដឹកនាំដោយលោកស្រី Christine Defraigne ប្រ ធានព្រឹទ្ធសភា បានអញ្ជើញមកដល់ទីក្រុងហាណូយចាប់ផ្តើម ដំណើរទស្សនកិច្ច ជាផ្លូវការនៅវៀតណាម។ នារសៀលថ្ងៃទី៣វិច្ឆិកា ពិធីទទួល បដិសណ្ឋារកិច្ចគណៈ ប្រតិភូបានប្រារព្វឡើងដ៏មហោឡារឹតនៅវិមានរដ្ឋសភា។ បន្ទាប់ពីពិធីនេះ ថ្នាក់ដឹក នាំទាំងពីររូបបានដំណើរការកិច្ចចរចា។ ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung ទទួលជួប ជាមួយប្រធានព្រឹទ្ធសភា ប៊ែលហ្សិកលោកស្រី Christine Defraigne         នៅជំនួបនេះ លោក Nguyen Sinh Hung មានបំណងថា ភាគីទាំងពីរនឹង បន្តអនុវត្តដោយប្រសិទ្ធិភាពរាល់គំរោងការដែលបានចុះហត្ថលេខាមុននេះ នឹង ឈានដល់កិច្ចសហប្រតិបត្តិការយ៉ាងខ្លាំងក្លាថែមទៀតលើបណ្តាវិស័យជាអាទិ ភាពដូចជាបច្ចេកវិទ្យាខ្ពស់ ឬកំណើនបៃតងជាដើម។         រីឯប្រធានព្រឹទ្ធសភា ប៊ែលហ្សិកវិញ លោកស្រី Christine Defraigne មានបំ ណងថា ភាគីទាំងពីរនឹងរួមសហការគ្នាលើបណ្តាវេទិការពហុភាគី សំដៅបង្កើន នូវការផ្លាស់ប្តូរនិងគាំទ្រគ្នាទៅវិញទៅមកលើបណ្តាវិស័យដែលភាគីទាំងពីរមាន ការយកចិត្ត ទុកដាក់ដូចគ្នា៕

More