ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung អញ្ជើញចូលរួមកម្មវិធី “មកតំបន់បម្រៀង Quan ho” ឆ្នាំ២០១៥
08/03/2015 07:54
(VOVworld) - ត្រូវបានរៀបចំឡើង២ឆ្នាំ ម្ដង កម្មវិធី មកតំបន់ចម្រៀង Quan ho ២០១៥ ដោយមានគោល ដៅលើកតម្កើងតំលៃខាងសិល្បៈ វប្បធម៌ដ៏វិសេស វិសាលរបស់ចម្រៀងប្រជាប្រិយ Quan ho Bac Ninh ដែលជា បេតិកភ័ណ្ឌវប្បធម៌អរូបីតំណាងរបស់មនុស្សជាតិ។

កម្មវិធី មកតំបន់ចម្រៀង Quan ho ឆ្នាំ២០១៥ (VOVworld) - នាយប់ថ្ងៃទី៧ មិនា នៅខេត្ត Bac Ninh ភាគខាងជើងវៀតណាម ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បានអញ្ជើញចូលរួមកម្មវិធី “មកតំបន់ចម្រៀង Quan ho” ឆ្នាំ២០១៥ និងពិធីទទួលប័ណ្ណកេរ្តិ៍ដំណែលជាតិពិសេស ចំពោះសំណង់ចំនួន២រួមមាន៖ តំបន់ផ្នូរ ទីធ្វើសក្ការៈបូជាបណ្ដាស្ដេចនៅ រាជកាល Ly នៅទីរួមខេត្ត Tu Son និងកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម សិល្បៈវត្ត Phat Tich នៅឃុំ Phat Tich ស្រុក Tien Du។ត្រូវបានរៀបចំឡើង២ឆ្នាំ ម្ដង កម្មវិធី មក តំបន់ចម្រៀង Quan ho ២០១៥ ដោយមានគោលដៅលើកតម្កើងតំលៃខាងសិល្បៈ វប្បធម៌ដ៏វិសេសវិសាលរបស់ចម្រៀងប្រជាប្រិយ Quan ho Bac Ninh ដែលជា បេតិកភ័ណ្ឌវប្បធម៌អរូបីតំណាងរបស់មនុស្សជាតិ។នេះក៏ជាសកម្មភាព១ក្នុង ចំណោមសកម្មភាពសំដៅអភិរក្សនិងពង្រីកនូវតំលៃវប្បធម៌នៃបេតិកភ័ណ្ឌ ចម្រៀង ប្រជាប្រិយ Quan ho ដែលខេត្ត Bac Ninh បានសន្យាជាមួយ UNESCO ក្រោយ ពីបានទទួលស្គាល់ជាបេតិកភ័ណ្ឌវប្បធម៏អរូបីតំណាងរបស់មនុស្សជាតិ ផងដែរ៕
Related






