VOV WorldVOV World
ប្រធានរដ្ឋសភាវៀតណាមអញ្ជើញជាអធិបតីសន្និសីទអនុវត្តសេចក្តីសម្រេចចិត្តមជ្ឈឹមលើកទី៤
26/12/2016 11:23
(VOV)_នាព្រឹកថ្ងៃទី២៦ ខែធ្នូ នៅទីក្រុងហាណូយ គណៈកម្មការបក្ស​រដ្ឋសភា បានរៀបចំសន្និសីទអនុវត្តសេចក្តីសម្រេចចិត្តមជ្ឈឹម លើកទី៤ នីតិកាលទី១២។ នៅទីនេះ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan
ប្រធានរដ្ឋសភាវៀតណាមអញ្ជើញជាអធិបតីសន្និសីទអនុវត្តសេចក្តីសម្រេចចិត្តមជ្ឈឹមលើកទី៤
ប្រធានរដ្ឋសភាវៀតណាមអញ្ជើញជាអធិបតីសន្និសីទអនុវត្តសេចក្តីសម្រេចចិត្តមជ្ឈឹមលើកទី៤ (VOV)_នាព្រឹកថ្ងៃទី២៦ ខែធ្នូ  នៅទីក្រុងហាណូយ គណៈកម្មការបក្ស​រដ្ឋសភា  បានរៀបចំសន្និសីទអនុវត្តសេចក្តីសម្រេចចិត្តមជ្ឈឹម លើកទី៤ នីតិកាលទី១២។ នៅ ទីនេះ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា៖  ក្នុងសភាពការណ៍នាបច្ចុប្បន្ន ការកសាង និងកែលំអបក្ស ​ជាភារកិច្ចគន្លឹះ ដើម្បី ពង្រឹងនិងពង្រីកការដឹកនាំរបស់បក្ស។ ប្រធានរដ្ឋសភា​ លោកស្រី Nguyen Thi Kim Ngan ក៏បានចាត់ទុកថា៖បណ្ដាបក្ខជនរបស់គណៈ​កម្មការបក្សរដ្ឋសភា ជាស្ថាប័នកំ ពូល  ដំណាងអោយប្រជាជន​ ជាងនរណាទាំងអស់ ​នោះគឺអ្នកជិតស្និទ្ធបំផុតជាមួយ ប្រជាជន បានជួបប្រាស្រ័យជាមួយប្រជាជន នោះជាលក្ខណះងាយស្រួលពិសេស៖           “ រដ្ឋសភាជាស្ថាប័នដំណាងរបស់ប្រជាជន ជិតស្និទ្ធជាមួយប្រជាជន ដូច្នេះត្រូវ តែ​ជួបប្រាស្រ័យជាមួយប្រជាជន​ដើម្បីផ្តៀសស្ដាប់ និងក្តាប់ជាប់បំណងប្រាថ្នារបស់ ប្រជាជន។ ​ យើងត្រូវបំពេញភារកិច្ចរបស់ខ្លួនអោយបានត្រឹមត្រូវ៕”