ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បញ្ចប់ដំណើរទស្សនកិច្ចនៅឆែកប្រកបដោយជោគជ័យ
13/05/2015 10:25
(VOV)_នាថ្ងៃត្រង់ ១៣ ឧសភា តាមម៉ោង Praha ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុង Praha បញ្ចប់ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅសាធារណរដ្ឋឆែកប្រកបដោយជោគជ័យ ហើយទៅបំពេញទស្សនកិច្ចនៅអាហ្សែបៃហ្សង់ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ឧសភា។

(VOV)_នាថ្ងៃត្រង់ ១៣ ឧសភា តាមម៉ោង Praha ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បាន ចាកចេញពីទីក្រុង Praha បញ្ចប់ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅសាធារណរដ្ឋឆែកប្រ កបដោយជោគជ័យ ហើយទៅបំពេញទស្សនកិច្ចនៅអាហ្សែបៃហ្សង់ ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី១៥ ឧសភា។ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានមានជំនួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឆែក លោក Bohuslav Sobotka មុននោះ នាព្រឹកថ្ងៃទី១៣ ឧសភា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានមានជំនួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឆែក លោក Bohuslav Sobotka ជួប សន្ទនាជាមួយអនុប្រធានគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិ សភាអឺរ៉ុប លោក Janm Zahradil និងដាក់កម្រង់ផ្កានៅស្ដូបគោរពវិញ្ញាណក្ខ័ន្ឌជាតិ Vitkov ទៅទស្សនា សារមន្ទីប្រវត្តិសាស្ត្រជាតិឆែក។ នៅក្នុងជំនួបសន្ទនាជាមួយ នាយករដ្ឋមន្ត្រីឆែក លោក Bohuslav Sobotka លោកប្រធានរដ្ឋ Truong Tan Sang បានអះអាងថា៖ វៀត ណាមជានិច្ចកាលគោរព និងមានគោលបំណងបង្កើនទំនាក់ទំនងមិត្តភាពជាប្រពៃ ណីជាមួយប្រទេសមិត្តប្រពៃណី នៅអឺរ៉ុប ដែលក្នុងនោះមានសាធារណរដ្ឋឆែក។ ប្រធានរដ្ឋបានសម្ដែងការពេញចិត្តចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរបាន អភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសគឺក្នុងវិស័យសេដ្ឋកិច្ច នយោបាយ ពាណិជ្ជកម្ម និងវិនិយោគ។ រីឯ លោក Bohuslav Sobotka បានវាយតំលៃខ្ពស់ចំពោះដំណើរ ទស្សនកិច្ចថ្នាក់រដ្ឋ នៅសាធារណរដ្ឋឆែក របស់ប្រធានរដ្ឋ truong Tan Sang និង ចាត់ទុកនេះគឺជារបត់សំខាន់ ក្នុងទំនាក់ទំនងមិត្តភាពជាប្រពៃណី សហប្រតិបត្តិ ការលើគ្រប់វិស័យ រវាងវៀតណាមនិងឆែក។ លោកក៏បានអះអាងថា៖វៀតណាម ជាដៃគូអាទិភាពរបស់ឆែកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែរ៕
Related






