VOV WorldVOV World
ប្រធានរដ្ឋវៀតណាម Truong Tan Sang ជួបមុខក្រុមសមាជិការ សភានីតិកាលទី ១៣
16/11/2012 08:50
(VOVworld)-ប្រធានរដ្ឋវៀតណាមលោកTruong Tan Sang បានមានពិធីជួបប្រាស្រ័យជាមួយក្រុមសមាជិ កាសភានីតិកាលទី១៣នារសៀល ថ្ងៃទី១៥វិច្ឆិកាក្នុង ឱកាសកិច្ចប្រជុំលើកទី៤ រដ្ឋសភានីតិកាលទី១៣ដែល កំពុងប្រព្រឹត្តទៅនៅ ទីក្រុងហាណូយ។
ប្រធានរដ្ឋវៀតណាម Truong Tan Sang ជួបមុខក្រុមសមាជិការ សភានីតិកាលទី ១៣
ប្រធានរដ្ឋ Truong Tan Sang ជួបប្រាស្រ័យសមាជិកា សភានីតិកាលទី១៣ (រូបថតៈ Internet) (VOVworld)-ប្រធានរដ្ឋវៀតណាម លោកTruong Tan Sang បានមានពិធីជួប ប្រាស្រ័យជាមួយក្រុមសមាជិកាសភានីតិកាលទី១៣នារសៀលថ្ងៃទី១៥វិច្ឆិកាក្នុង ឱកាសកិច្ចប្រជុំលើកទី៤រដ្ឋសភានីតិកាលទី១៣ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុង ហាណូយ។ តាមប្រធានរដ្ឋថា អ្នកបោះឆ្នោត ទូទាំងប្រទេសមានគោលបំណង ចង់ឃើញពីភាពស្វាហាប់ខ្ពស់ជាងទៀតរបស់ នារីក្នុងសកម្មភាពរបស់រដ្ឋសភា ក៏ដូចជាលើគ្រប់វិស័យក្នុងជីវភាពរស់នៅ។ទន្ទឹមនឹងនោះ ប្រធានរដ្ឋក៏សង្កត់ធ្ងន់ ចំពោះតួនាទីពិសេសរបស់សមាជិកា សភាក្នុងការខំប្រឹងប្រែងបង្កការប្រែប្រួល អំពីសមភាពភេទ។ ចូលរួមសកម្ម​ភាពរដ្ឋសភានីតិកាលទី១៣ មានសមាជិការ ចំនួន១២២រូប។ ក្រុមសមាជិកាសភាឲ្យដឹងថានឹងបន្តយកចិត្តទុកដាក់ដល់គោល នយោបាយបង្រួញគម្លាត សមភាពភេទក្នុងអាណតិ្តខាងមុខរបស់រដ្ឋសភា៕