ប្រធានរដ្ឋវៀតណាម Truong Tan Sang បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី
31/07/2012 08:27
នាយប់ថ្ងៃទី ៣០ កក្ដដា (តាមម៉ោងម៉ូស្គូ) ប្រធានរដ្ឋ វៀតណាម Truong Tan Sang និងគណៈប្រតិភូជាន់ខ្ពស់ វៀតណាមបានចាកចេញពីរដ្ឋធានីម៉ូស្គូវិលត្រឡប់មក រដ្ឋធានីហាណូយវិញបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការ នៅសហព័ន្ធរុស្ស៊ីតាមប្រកបដោយជោគជ័យសេចក្តី អញ្ចើញរបស់ប្រធានាធិបតីសហព័ន្ធរុស្ស៊ី Vladimir Putin ។

នាយប់ថ្ងៃទី ៣០ កក្ដដា (តាមម៉ោងម៉ូស្គូ) ប្រធានរដ្ឋវៀតណាម Truong Tan Sang និង គណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីរដ្ឋធានីម៉ូស្គូវិលត្រឡប់មករដ្ឋធានី ហាណូយវិញបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ីតាមប្រកបដោយ ជោគជ័យសេចក្តីអញ្ចើញរបស់ប្រធានាធិបតីសហព័ន្ធរុស្ស៊ី Vladimir Putin ។ មុននោះ នារសៀលថ្ងៃទី ៣០ កក្ដដា ប្រធានរដ្ឋ Truong Tan Sang បានជួបជាមួយប្រធាន បណ្ឌិតសភាវិទ្យាសាស្ត្រ រុស្ស៊ី សមាជិកបណ្ឌិតសភា Oxipov រួមជាមួយបណ្ដាអ្នក វិទ្យាសាស្ត្ររុស្ស៊ីនិងទៅ ទស្សនាសម្ព័ន្ធក្រុមហ៊ុនឧស្ម័ន Gazprom។ ក្នុងជំនួបជាមួយប្រធានបណ្ឌិតសភាវិទ្យាសាស្ត្ររុស្ស៊ី សមាជិកបណ្ឌិតសភា Oxipov រួមជាមួយបណ្ដាអ្នកវិទ្យាសាស្ត្ររុស្ស៊ី ប្រធានរដ្ឋ Truong Tan Sang មានគោលបំណងថា៖ បណ្ដាអ្នកវិទ្យាសាស្ត្ររុស្ស៊ីជួយឧបត្ថម្ភវៀតណាមលើវិស័យបណ្តុះបណ្ដាលប្រភព ធនធានមនុស្ស សហប្រតិបត្តិការរិះរករ៉ែនិងធ្វើអាជីវកម្មប្រភពធនធានធម្មជាតិប្រកប ដោយសមស្រប។ធ្វើកស្សិណសកី្សពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិ បត្តិការរវាងវិទ្យាស្ថានវិទ្យាសាស្ត្រធម្មជាតិនិងបច្ចេកវិទ្យាវៀតណាមនិងបណ្ឌិតសភា វិទ្យាសាស្ត្ររុស្ស៊ីក្នុងដំណាក់កាល ២០១២-២០១៧ ប្រធានរដ្ឋ Truong Tan Sang បាន សង្កត់ធ្ងន់ថា៖ សកម្មភាពនេះនឹងបើកចេញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ ឲ្យទូលំទូលាយថែមទៀត។ ក្នុងឱកាសនេះ ប្រធានរដ្ឋ Truong Tan Sang បានប្រគល់ កិត្តិនាមបណ្ឌិតកិត្តិយស់ជូនប្រធានបណ្ឌិតសភាវិទ្យាសាស្ត្ររុស៊្សីលោក Oxipov។ នារសៀលថ្ងៃដ៏ដែល ប្រធានរដ្ឋ Truong Tan Sang បានមកទស្សនាសម្ព័ន្ធក្រុមហ៊ុនឧស្ម័ន Gazprom ។ នេះគឺជាសម្ព័ន្ធក្រុមហ៊ុនមួយក្នុងចំណោមសម្ព័ន្ធក្រុមហ៊ុនឧស្ម័នធំ លើ សកលលោក និងគឺជាដៃគូរយុទ្ធសាស្ត្ររបស់ PetroVietnam។ ប្រធានរដ្ឋ Truong Tan Sang បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលរុស្ស៊ី ដែលបានបង្កលក្ខណៈឲ្យក្រុម ហ៊ុនសាជីវ កម្មរបស់អង្គភាពអាជីវកម្មនៃប្រទេសទាំង ២ ចូលរួមសក្មភាពប្រកបដោយមានប្រសិទ្ធ ភាព បើកទូលាយការធ្វើអាជីវកម្មនៅអណ្តូងរ៉ែប្រេងឧស្ម័ននៅរុស្ស៊ី។ប្រធានរដ្ឋវៀត ណាមបានធ្វើស្សិណសកី្សពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្តីពីការផ្តល់ ឧស្ម័នរបស់ Gazprom ឲ្យសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នជាតិវៀតណាម។ ក្នុងឱកាសនេះ រដ្ឋមន្ត្រីការបរទេសវៀតណាម Pham Binh Minh បានឆ្លើយសម្ភាសន៍របស់ សារព័ត៌មានវៀតណាមអំពីលទ្ធផលនៃដំណើរទស្សនកិច្ចនៅ សហព័ន្ធរុស្ស៊ីរបស់ប្រធាន រដ្ឋវៀតណាម Truong Tan Sang។ រដ្ឋមន្ត្រីការបរទេស Pham Binh Minh បានឲ្យដឹងថា៖ ដំណើរទស្សនកិច្ចនៅសហព័ន្ធរុស្ស៊ីរបស់ប្រធានរដ្ឋ វៀតណាម Truong Tan Sang មានអត្ថន័យដ៏សែនសំខាន់ អះអាងប្រទេសទាំង ២ បន្ត យកចិត្តទុកដាក់និងមានគោល បំណងបង្កើនទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រវៀតណាម -រុស្ស៊ីដោយឥតឈប់ឈរ។ រដ្ឋមន្ត្រីការបរទេស Pham Binh Minh បានសង្កត់ធ្ងន់ថា៖ ដំណើរទស្សនកិច្ចរបស់ប្រធាន រដ្ឋ Truong Tan Sang បង្ហាញនូវទំនុកទុកចិត្តខ្ពស់រវាង ថ្នាក់ដឹកនាំនៃប្រទេសទាំង ២ បង្កើតកំលាំងចលកជំរុញទំនាក់ទំនងសហប្រតិបត្តិការ លើគ្រប់វិស័យឲ្យខ្លាំងក្លាថែម ទៀត។ ភាគីទាំង ២ បានចេញសេចក្តីថ្លែងការរួម ដែលបង្ហាញការយល់ដឹងរួមក៏ដូចជា គោលបំណងនិងការប្តេជ្ញាចិត្តរបស់ថា្នក់ដឹកនាំនិងប្រជាជននៃប្រទេសទាំង ២ នាំទំនាក់ ទំនងសហប្រតិបត្តិការវៀតណាម-រុស្ស៊ីក្លាយទៅជាដៃគូរយុទ្ធសាស្ត្រលើគ្រប់ វិស័យ។ បន្ទាប់ពីផ្នែកព័ត៌មានសូមអញ្ចើញអស់លោកអ្នកនាងតាមដានស្តាប់អត្ថបទសរសេរ បូកសរុបលទ្ធផលនៃដំណើរទស្សនកិច្ចនេះដោយមានចំណងជើងថា៖ “ទំនាក់ទំនង វៀតណាម-រុស្ស៊ី៖ ដៃគូររឹងមាំនិងទំនុកទុកចិត្តរបស់គ្នា” ៕ ប្រធានរដ្ឋវៀតណាម Truong Tan Sang និងប្រធានាធិបតីសហព័ន្ធរុស្ស៊ី Vladimir Putin ។ (Image: Vietnamplus)
Related





