ប្រធានរដ្ឋវៀតណាមទៅទស្សនាកេរ្តិ៍ដំណែលនិងជួបប្រាស្រ័យជាមួយអតីតឈ្លើយសិកនៅHoaLo
23/07/2014 10:59
(VOVworld) - ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានអះអាងចំពោះគុណបំណាច់និងការរួមវិភាគទានដ៏ ធំធេងរបស់បណ្ដាជំនាន់យុទ្ធជនបដិវត្តន៍ក្នុងការតស៊ូ ដើម្បី ឯករាជ្យ សេរីភាពរបស់មាតុប្រទេស។

(VOVworld) - នាព្រឹកថ្ងៃទី២៣កក្កដាក្នុងជំនួបប្រាស្រ័យជាមួយបណ្ដាអតីតយុទ្ធជន បដិវត្តន៍ដែលធ្លាប់ត្រូវជាប់ឃុំឃាំងក្នុងពន្ធនាគារនៅ Hoa Loក្នុងដំណាក់កាលពីឆ្នាំ ១៩៣០ដល់ឆ្នាំ១៩៥៤ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានអះអាងចំពោះ គុណបំណាច់និងការរួមវិភាគទានដ៏ធំធេងរបស់បណ្ដាជំនាន់យុទ្ធជនបដិវត្តន៍ក្នុងការ តស៊ូដើម្បីឯករាជ្យ សេរីភាពរបស់មាតុប្រទេស។លោក Truong Tan Sang បានសង្កត់ ធ្ងន់ថា៖ ប្រធានរដ្ឋលោក Truong Tan Sang ទៅទស្សនាកេរ្តិ៍ដំណែលនៅពន្ធនាគារ Hoa Lo (រូបថត៖TTXVN) “នៅទីនេះ បណ្ដាយុទ្ធជនបដិវត្តន៍ស្នេហាជាតិបានលើកតម្កើងឆ័ន្ទៈប្រយុទ្ធ ស្មារតី អង់អាចក្លាហាន ការប៉ិនប្រសប់និងការឆ្នៃប្រឌិត ដោយធ្វើឲ្យបរាជ័យការបង្ក្រាបរបស់ អ្នកយាមគុក។ប្រពៃណីដ៏រុងរឿងនោះត្រូវបានបន្តនៅពន្ធនាគារផ្សេងៗជាច្រើនក្នុង ការតស៊ូប្រុទ្ធប្រឆាំងច័ក្រពតិ្តអាមេរិក”។ ប្រធានរដ្ឋលោក Truong Tan Sang បានស្នើរឲ្យបណ្ដាក្រសួង ស្ថាប័ននិងទីក្រុងហាណូយ បន្តអនុវត្តល្អនូវការងារតបស្នងសងគុណ និងស្រាវជ្រាវនាំចេញគោលមាគ៌ា គោល នយោបាយថ្មី សំដៅយកចិត្ត ទុកដាក់ជាក់ស្ដែងដល់យុទ្ធជនបដិវត្តន៍ដែលត្រូវជាប់ ពន្ធនាគារ៕
Related






