VOV WorldVOV World
ប្រធានរដ្ឋវៀតណាមទៅទស្សនាសម្ព័ន្ឋក្រុមហ៊ុនប្រេងឧស្ម័នជាតិវៀតណាម
10/02/2014 11:04
រសៀលថ្ងៃទី១០កុម្ភៈប្រធានរដ្ឋវៀតណាមលោកTruong Tan Sangទៅសាកសួរសុខទុក្ខកម្មាភិបាលនិងកម្មករសម្ព័ន្ឋ ក្រុមហ៊ុនប្រេងឧស្ម័នជាតិវៀតណាម។
ប្រធានរដ្ឋវៀតណាមទៅទស្សនាសម្ព័ន្ឋក្រុមហ៊ុនប្រេងឧស្ម័នជាតិវៀតណាម
            ប្រធានរដ្ឋវៀតណាមលោកTruong Tan Sangក្នុងពិធីជួបប្រាស្រ័យជាមួយកម្មាភិបាលនិង កម្មករសម្ព័ន្ឋក្រុមហ៊ុនប្រេងឧស្ម័នជាតិវៀតណាម(រូបថតVOV) Vovworld-រសៀលថ្ងៃទី១០កុម្ភៈប្រធានរដ្ឋវៀតណាមលោកTruong Tan Sangទៅ សាកសួរសុខទុក្ខកម្មាភិបាលនិងកម្មករសម្ព័ន្ឋក្រុមហ៊ុនប្រេងឧស្ម័នជាតិវៀតណាម។លោកបានវាយតំលសខ្ពស់ចំពោះស្នាដៃដែលសមូហភាពសម្ព័ន្ឋក្រុមហ៊ុនទទួលបាន ក្នុងអំឡុង៤០ឆ្នាំកន្លងមកជាពិសេសការបង្កើនកិច្ចសហប្រតិបត្តិការប្រេងឧស្ម័ន​ ជាមួយ​បណ្តាប្រទេសប្រកបដោយ​ប្រសិទ្ឋភាព។ លោកTruong Tan Sangចាត់ទុកថា៖ក្នុងឆ្នាំ២០១៤នេះ សម្ព័ន្ឋក្រុមហ៊ុនប្រេងឧស្ម័នជាតិវៀតណាមគប្បីពិនិត្យមើលឡើង វិញនូសកម្មភាពនានាជំរុញខ្លាំងដំណើការភាកហ៊ុនូបនីយកម្ម។ក្នុងនោះផ្តោតសំខាន់ លើការអនុវត្តយុទ្ឋសាស្រ្តសេដ្ឋកិច្ចសមុទ្រ​និងសម្រេច​គំរោងការណ៍ចម្រាញ់ប្រេងគីមី នៅតំ​បន់ Nghi Son(ខេត្ត Thanh Hoa) នៅតំ​បន់Dung Quat  ខេត្តQuang Ngai និង គំរោងការណ៍ចម្រាញ់ប្រេងគីមីនៅតំ​បន់​Long Son (ខេត្តBa Ria-Vung Tau) ជាដើម។ ក្នុងឆ្នាំ២០១៤នេះសម្ព័ន្ឋក្រុមហ៊ុនប្រេងឧស្ម័នជាតិវៀតណាមខំប្រឹងប្រែងធ្វើអាជិវកម្ម ប្រេងឆៅឲ្យបាន១៧លានតោនដោយមានប្រាក់ចំណូលអាជីវ​កម្ម៦៧០ពាន់លានដុង វៀតណាម៕