VOV WorldVOV World
ប្រធានរដ្ឋវៀតណាមទៅបំពេញទស្សនកិច្ចការងារនៅទីក្រុង Hai Phong
21/07/2014 11:47
(VOVworld) – នាថ្ងៃទី ២១ កក្កដា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានទៅបំពេញទស្សនកិច្ច និងត្រួតនិត្យស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិង ការធានាសន្តិសុខការពារជាតិនៅទីក្រុង Hai Phong
ប្រធានរដ្ឋវៀតណាមទៅបំពេញទស្សនកិច្ចការងារនៅទីក្រុង Hai Phong
ប្រធានរដ្ឋវៀតណាមទៅបំពេញទស្សនកិច្ចការងារនៅទីក្រុង Hai Phong (Image: baodientu.chinhphu.vn) (VOVworld) – នាថ្ងៃទី ២១ កក្កដា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានទៅបំពេញទស្សនកិច្ចនិងត្រួតនិត្យស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិង ការធានាសន្តិសុខការពារជាតិនៅទីក្រុង Hai Phong (ភាគខាងជើង វៀតណាម)។ ក៏ក្នុងឱកាសនេះដែរ ប្រធានរដ្ឋវៀតណាមបានជួបធ្វើការជាមួយថ្នាក់ដឹកនាំស្រុក កោះ Bach Long Vi អំពីសារៈសំខាន់របស់ស្រុកកោះក្នុងយុទ្ធនាការធានាសន្តិ សុខអធិបតេយ្យភាពលើដែនសមុទ្រក៏ដូចជាការអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រ។ ក្នុងដំណើរទស្សនកិច្ចនៅស្រុកកោះ Bach Long Vi ប្រធានរដ្ឋ Truong Tan Sang បានទៅសាកសួរសុខទុកក៏ដូចជាស្វែងរកលទ្ធភាពការពារអធិបតេយ្យភាពរបស់ អង្គ ភាពមួយចំនួនលើកោះ ដូចជា ៖ ស្ថានីរ៉ាដា  កងវរៈសេនាធំលេខ ៩៥២ ជាដើម៕

More