VOV WorldVOV World
ប្រធានរដ្ឋវៀតណាមទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Vinh Phuc
13/04/2014 09:02
(VOVworld) – នាថ្ងៃទី ១២ មេសា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានចូលរួមសហាសន្និបាត សមាជិកសមាគមអតីតយុទ្ធជនបដិវត្តន៍ដែលត្រូវ សត្រូវឃុំឃាំងខេត្ត Vinh Phuc (ភាគខាងជើងវៀតណាម) អណត្តិទី ២ (២០១៤-២០១៩)។
ប្រធានរដ្ឋវៀតណាមទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Vinh Phuc
ប្រធានរដ្ឋវៀតណាមទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Vinh Phuc (Image: VOV) (VOVworld) – នាថ្ងៃទី ១២ មេសា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានចូលរួមសហាសន្និបាតសមាជិកសមាគមអតីតយុទ្ធជនបដិវត្តន៍ដែលត្រូវ សត្រូវឃុំឃាំងខេត្ត Vinh Phuc (ភាគខាងជើងវៀតណាម) អណត្តិទី ២ (២០១៤- ២០១៩)។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋវៀតណាមបានជឿជាក់ថា៖ បណ្ដាអតីត​យុទ្ធជនបដិវត្តន៍នឹងបន្តរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ៖ “ខ្ញុំសប្បាយរីរាយក្នុងពេលដែលអតីតយុទ្ធជននានាជានិច្ចកាលពង្រីកនូវស្មារតី បដិវត្តន៍ រៀនសូត្រនិងក្លាយទៅជាគំរូលេចធ្លោក្នុងផលិតកម្មនិងអាជីវកម្ម។ ប្រការនេះរំលឹក យើងថា៖ មនុស្សនិមួយៗត្រូវខំប្រឹងប្រែងជំនះពុះពារលើការ លំបាកសាកល្បងឲ្យសម ស្របនឹងប្រៀបខ្លាំងរបស់ខ្លួន។ ខ្ញុំជឿជាក់ថា៖ ស្មារតីបដិវត្តន៍និងស្នេហាជាតិរបស់អតីតយុទ្ធជននានានឹងរួមចំណែកក្នុងការ កសាងនិងការពារប្រទេសជាតិ។” ក៏ក្នុងដំណើរទស្សនកិច្ចនៅខេត្ត Vinh Phuc ប្រធានរដ្ឋវៀតណាមបានចុះទៅ ស្វែង យល់ស្ថានភាពផលិតកម្មនិងជីវភាពរស់នៅរបស់ប្រជាពលករនៅ មណ្ឌលឧស្សាហកម្ម  Khai Quang នៅទីក្រុង Vinh Yen ផងដែរ៕