VOV WorldVOV World
ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយព្រះរាជទាយាទន័រវ៉ែស Haakon
20/03/2014 10:36
(VOV)_នាថ្ងៃទី២០ មិនា នៅក្នុងជមនួបសន្ទនាជាមួយព្រះរាជ​ទាយាទន័រវ៉ែស Haakon និង ព្រះអង្គម្ចាស់ក្សត្រី Mette Marit ដែល​កំ​ពុង​មាន​ដំណើរទស្សន
ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយព្រះរាជទាយាទន័រវ៉ែស Haakon
ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយព្រះរាជទាយាទន័រវ៉ែស Haakon(TTXVN) (VOV)_នាថ្ងៃទី២០ មិនា នៅក្នុងជមនួបសន្ទនាជាមួយព្រះរាជ​ទាយាទន័រវ៉ែស Haakon និង  ព្រះអង្គម្ចាស់ក្សត្រី Mette Marit ដែល​កំ​ពុង​មាន​ដំណើរទស្សន កិច្ច នៅវៀតណាម ប្រធានរដ្ឋវៀតណាម លោក​ Truong Tan Sang បានវាយតំលៃខ្ពស់ ចំពោះដំណើរទស្សនកិច្ច​យាងមក​វៀត​ណាម​លើកនេះរបស់ព្រះរាជទាយាទ  ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ នៃទិវាបង្កើតទំនាក់ទំនងមិត្តភាព ន័រវ៉ែក-វៀតណាម។ ​ប្រធាន​រដ្ឋបាន​ឯក​ភាព​ចំពោះរាល់ការផ្តើមគំនិតរបស់ព្រះរាជ ទាយាទនិងសមាជិកនៃគណៈ​ប្រតិភូ អំពីបណ្ដាបញ្ហាស្នូល នៃកិច្ចសហប្រតិ បត្តិ ការ រវាងវៀតណាមនិងន័រវ៉ែក។ វៀតណាមយកចិត្តទុកដាក់ជាច្រើនចំពោះវិស័យ មាន​ឧត្តមភាព​របស់ន័រវ៉ែក ដូចជា៖ឧស្សាហកម្មនាវាចរណ៍ កែច្នៃជលផល ការ បង្ការ ទប់​ទល់នឹងបំរែបំរួលអាកាសធាតុ។ ទន្ទឹមនឹងនោះ ប្រធានរដ្ឋក៏បានអះ អាងថា៖​​វៀតណាមត្រៀមខ្លួនជាស្រេចធ្វើជាស្បានតភ្ជាប់រវាងន័រវ៉ែកជា​​មួយ អាស៊ាន​ និងមានគោលបំណងថា៖ន័រវ៉ែកនឹងគាំទ្រវៀតណាមក្លាយទៅជា សមាជិកនៃ​ក្រុមប្រឹក្សារនានានៃអង្គការសហប្រជាជាតិ ក្នុងដំនាក់កាលខាង មុខនេះ៕​

More