ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរាជទូតកម្ពុជាមកសំដែងការគួរសមក្នុងឱកាសបញ្ចប់បេសកកម្ម
28/07/2016 10:45
(VOVworld) - ប្រធានរដ្ឋលោក Tran Dai Quang ជឿ ជាក់ថា ដោយបទពិសោធន៍ដ៏សម្បូររបស់ខ្លួន បើទោះ បីជាក្នុងឋានៈណាក៏ដោយ លោកឯកអគ្គរាជទូតនឹង សំរេចល្អនូវភារកិច្ចដែលត្រូវបានប្រគល់ជូន ហើយ បន្តមានការរួមវិភាគទានជាច្រើនសំរាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ៕

ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាមលោក ហ៊ុល ផានី (VOVworld) - នៅជំនួបសន្ទនាជាមួយឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាម លោក ហ៊ុល ផានី មកសំដែងការគួរសមក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មនៅ វៀតណាម នារសៀលថ្ងៃទី២៨ កក្កដា ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានវាយតំលៃខ្ពស់ចំពោះការរួមវិភាគទានដ៏សកម្មរបស់ឯកអគ្គរាជទូត ក្នុងការ ពង្រឹងនិងពង្រីកទំនាក់ទំនងក្នុងមិត្តភាពនិងកិច្ចសហប្រតិបតិ្តការដ៏ល្អប្រសើរ រវាង វៀតណាមនិងកម្ពុជា។ប្រធានរដ្ឋលោក Tran Dai Quang ជឿជាក់ថា ដោយបទ ពិសោធន៍ដ៏សម្បូររបស់ខ្លួន បើទោះបីជាក្នុងឋានៈណាក៏ដោយ លោកឯកអគ្គរាជ ទូតនឹងសំរេចល្អនូវភារកិច្ចដែលត្រូវបានប្រគល់ជូន ហើយបន្តមានការរួម វិភាគ ទានជាច្រើនសំរាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ៕
Related






