VOV WorldVOV World
ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយនាយឧត្តសេនីយ៍មីយ៉ាន់ម៉ា Min Aung Hlaing
06/03/2017 11:23
(VOVworld) – នារសៀលថ្ងៃទី ៦ មិនា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញ ទទួលជួបសន្ទនាជាមួយនាយឧត្តមសេ នីយ៍ Min Aung Hlaing អគ្គមេបញ្ជាការកំលាំងប្រដាប់អាវុធមីយ៉ាន់ម៉ា ដែលកំពុងមានដំណើរទស្សនកិច្ចនៅវៀតណាមតាម សេចក្តីអញ្ជើញរបស់រដ្ឋមន្ត្រី ក្រសួងការពារប្រទេស វៀតណាម លោក Ngo Xuan Lich។
ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយនាយឧត្តសេនីយ៍មីយ៉ាន់ម៉ា Min Aung Hlaing
នាយឧត្តសេនីយ៍មីយ៉ាន់ម៉ា Min Aung Hlaing (minzza.com) (VOVworld) – នារសៀលថ្ងៃទី ៦ មិនា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម  លោក Tran Dai Quang បានអញ្ជើញទទួលជួបសន្ទនាជាមួយនាយឧត្តមសេនីយ៍  Min Aung Hlaing  អគ្គមេបញ្ជាការកំលាំងប្រដាប់អាវុធមីយ៉ាន់ម៉ា ដែលកំពុង មានដំណើរទស្សនកិច្ចនៅវៀតណាមតាមសេចក្តីអញ្ជើញរបស់រដ្ឋមន្ត្រី ក្រសួង ការពារប្រទេសវៀតណាម លោក Ngo Xuan Lich។ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអះអាងថា៖ មីយ៉ាន់ម៉ាជានិច្ចកាលជាដៃគូសំខាន់ដែល ត្រូវបានផ្តល់អាទិភាពជួរមុខក្នុងគោលនយោបាយកិច្ចការបរទេសរបស់ វៀតណាម។ ប្រធានរដ្ឋវៀតណាមបានស្នើថា៖ នាពេលខាងមុខ ថ្នាក់ដឹកនាំក  ទ័ពនៃប្រទេសទាំងពីរបញ្ជាណែនាំសមត្ថកិច្ចស្រាវជ្រាវនិងអនុវត្តវិធានការជាក់  ស្តែងក្នុងការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យការពារប្រទេសទ្វេ ភាគី។  រដ្ឋាភិបាលវៀតណាមគាំទ្រនិងបង្កលក្ខណៈងាយស្រួលដើម្បីកងទ័ពនៃ ប្រទេសទាំងពីរកាន់តែសហប្រតិបត្តិការឲ្យស៊ីជម្រៅថែមទៀត។ រីឯខ្លួនវិញ ​ នាយឧត្តមសេនីយ៍ Min Aung Hlaing បានជូនដំណឹងលទ្ធផលនៃការចរចាររវាង  ក្រសួងការពារជាតិនៃប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាពបង្កើនកិច្ច សហ ប្រតិបត្តិការលើវិស័យបណ្តុះបណ្ដាលពេទ្យយោធាការប្រយុទ្ធប្រឆាំងនឹងបទ ល្មើស។ នារសៀលថ្ងៃដដែល ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim  Ngan បានទទួលជួបសន្ទនាជាមួយនាយឧត្តមសេនីយ៍ Min Aung Hlaing ផងដែរ ៕