VOV WorldVOV World
ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិក
07/08/2015 10:37
(VOVworld) - លោក Truong Tan Sang បានសំដែងក្ដី សប្បាយរីក រាយស្វាគមន៍លោក John Kerry មកវៀត ណាមដោយមិនត្រឹមតែលើឋានៈជារដ្ឋ មន្រ្តីការបរ ទេសមួយរូបប៉ុណ្ណោះទេ ថែមទាំងជាមិត្តស្និទ្ធិស្នាល មួយរូបរបស់វៀតណាម ដែលមានការរួមវិភាគទានជាច្រើនក្នុងការជំរុញទំនាក់ទំនងរវាងប្រទេស ទាំងពីរទៀតផង។
ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិក
(VOVworld) - នាព្រឹកថ្ងៃទី៧ សីហា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានទទួលជួបសន្ទនាជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិក លោក John Kerry ដែលកំពុងអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាមក្នុង ឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី២០ទិវាប្រក្រតីភាពទំនាក់ទំនងការទូតរវាង ប្រទេសទាំងពីរ។លោក Truong Tan Sang បានសំដែងក្ដីសប្បាយរីក រាយស្វាគមន៍ លោក John Kerry មកវៀតណាមដោយមិនត្រឹមតែលើឋានៈជារដ្ឋ មន្រ្តីការបរ ទេសមួយរូបប៉ុណ្ណោះទេ ថែមទាំងជាមិត្តស្និទ្ធិស្នាលមួយរូបរបស់វៀតណាម ដែល មានការរួមវិភាគទានជាច្រើនក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរទៀត ផង។លោកប្រធានរដ្ឋវៀតណាមបានថ្លែងថា ទំនុកទុកចិត្តរវាង ប្រទេសទាំងពីរ ត្រូវបានបង្ហាញតាមរយៈកិច្ចព្រមព្រៀងនានាដែលទទួលបានក្នុងដំណើរទស្សន កិច្ចរបស់លោកប្រធានរដ្ឋវៀតណាមនៅអាមេរិកនាឆ្នាំ២០១៣ និង នាពេលថ្មីៗ នេះគឺដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen  Phu Trong។ស្ដីពីបញ្ហាសមុទ្រខាងកើត លោក Truong Tan Sang បាន វាយតំលៃ ខ្ពស់ទស្សនៈនិងគោលជំហររបស់អាមេរិកនិងក្រុម G៧ ក្នុងការដោះស្រាយ ជំលោះនៅសមុទ្រខាងកើត ក៏ដូចជាការគាំទ្រទស្សនៈរបស់វៀតណាមក្នុង បញ្ហានេះ។ប្រការនេះបានរួមចំណែករក្សាសន្តិភាព ស្ថិរភាព សន្តិសុខនិងសុវត្ថិ ភាពនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត។ រីឯលោក John Kerry បានជូនដំណឹងជាមួយលោកប្រធានរដ្ឋ Truong Tan Sang អំពីការស្រុះចិត្តគំនិតដែលទើបនឹងទទួលបាននៅសន្និសីទរដ្ឋមន្រ្តីការបរទេស អាស៊ាន ដោយចោទប្រកាន់សកម្មភាពកសាងបើកទូលាយកោះនាពេលថ្មីៗនេះ៕