ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីសាធារណរដ្ឋអាហ្សែបៃហ្សង់
15/05/2015 10:00
(VOVworld) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវ ការនៅសាធារណៈរដ្ឋ អាហ្សែបៃហ្សង់ នារសៀលថ្ងៃទី ១៤ ឧសភា ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានមានជំនួបសន្ទនាជាមួយនាយករដ្ឋមន្រ្តី អាហ្សែបៃហ្សង់លោក Artur Rasizade។

(VOVworld) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋអាហ្សែ បៃហ្សង់ នារសៀលថ្ងៃទី១៤ ឧសភា ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានមានជំនួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីអាហ្សែបៃហ្សង់លោក Artur Rasizade។ នៅទីនេះ ភាគីទាំង២បានវាយតំលៃអំពី ទំនាក់ទំនងនយោបាយ រវាងប្រទេសទាំង ២ដែលត្រូវបានបង្កើនតាមរយៈការផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ កិច្ចសហ ប្រតិបតិ្តការសេដ្ឋកិច្ចពាណិជ្ជកម្មអភិវឌ្ឍន៍យ៉ាងសកម្ម។ដើម្បី ទំនាក់ទំនងរវាង ប្រទេសទាំង២កាន់តែស៊ីជំរៅថែមទៀត លោក Truong Tan Sang បានស្នើរឲ្យ ប្រទេសទាំង២រៀបចំសម័យប្រជុំលើកទី១របស់គណៈកម្មាធិការអន្តររដ្ឋាភិបាល អំពីកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិទ្យាសាស្ត្របច្ចេក វិទ្យាដើម្បី ជំរុញការអនុវត្តកិច្ចព្រមព្រៀងជាន់ខ្ពស់នានាដែលភាគីទាំង២ទទួលបាន ក៏ដូច ជាកំណត់ទិសដៅសហប្រតិបតិ្តការសំរាប់អនាគត។ថ្នាក់ដឹកនាំទាំង២ រូបបាន ឯកភាពថា ត្រូវបង្កលក្ខណៈងាយស្រួលសំរាប់ទំនិញនៃប្រទេសទាំង២ ជ្រៀតចូល ទីផ្សាររបស់គ្នាទៅវិញទៅមក ព្រមទាំងជំរុញកិច្ចសហប្រតិបតិ្តការលើវិស័យថាម ពល-ប្រេងឧស្ម័ននាពេលខាងមុខផងដែរ។ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang និងនាយករដ្ឋមន្រ្តីអាហ្សែបៃហ្សង់ លោក Artur Rasizade (រូបថត៖TTXVN) ក៏នារសៀលថ្ងៃដដែល លោកប្រធានរដ្ឋ Truong Tan Sang និងលោកជំទាវបាន អញ្ជើញទៅដាក់តម្រងផ្កានៅស្ដូបគោរពវិញ្ញាណក្ខ័ន្ទអតីតប្រធានាធិបតីអាហ្សែ បៃហ្សង់លោក Heydar Aliyev និងស្ដូបគោរពវិញ្ញាណក្ខ័ន្ទយុទ្ធជនគ្មានឈ្មោះ។ លោក Truong Tan Sang នៅមានជំនួបសំណេះសំណាលជាមួយបណ្ដាសាស្ត្រាចារ្យ អ្នកជំនាញការប្រេងឧស្ម័ន នាយទាហានកងទ័ពជើងទឹកដែលធ្លាប់បណ្ដុះ បណ្ដា លកម្មាភិបាលក៏ដូចជាធ្លាប់បានរស់នៅនិងធ្វើការនៅវៀតណាមផងដែរ។លោក ប្រធានរដ្ឋបានថ្លែងអំណរគុណដល់បណ្ដាមិត្តអាហ្សែបៃហ្សង់នូវមនោសញ្ចេតនា និងការជួយឧបត្ថម្ភដ៏ស្មោះសរក្នុងវិស័យជាច្រើនដែលបានលៃទុក សំរាប់វៀត ណាម។ការជួយឧបត្ថម្ភទាំងនេះ មិនត្រឹមតែជួយឲ្យវៀតណាមទទួលបានជ័យ ជំនះក្នុងសង្គ្រាមប៉ុណ្ណោះទេ ថែមទាំងក្នុងបុព្វហេតុកសាង ស្ដារប្រទេសជាតិ ឡើងវិញទៀតផង។ “អ្នកជំនាញការនិងវិស្វករវៀតណាមជាច្រើននាក់ត្រូវបាន បណ្ដុះបណ្ដាលនៅអាហ្សែបៃហ្សង់។បណ្ដាមិត្តប្រហែលជាមិនភ្លេច Vung Tau មិនភ្លេចរ៉ែ Bach Ho មិន ភ្លេចសាជីវកម្ម Vietsovpetro បានឡើយ។បណ្ដាមិត្តក៏ បានជួយយើងខ្ញុំរុករកប្រេងឧស្ម័ននៅខេត្ត Thai Binh ទៀតផង។មនុស្សនានា លើពិភពលោក បាននិយាយថា ពេលយើងជួយគេ យើងមិនបាច់និយាយអំពី គុណបំណាច់នោះទេ ប៉ុន្តែ ចំពោះយើងខ្ញុំដែលជាអ្នកទទួលគុណបំណាច់ យើងខ្ញុំមិនអាចភ្លេចបានឡើយ”៕
Related






