VOV WorldVOV World
ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន
06/05/2016 10:31
(VOV)_​​ក្នុងជំនួបសន្ទនា នាព្រឹកថ្ងៃទី៦ឧសភា នៅទីក្រុងហាណូយ ប្រធាន​រដ្ឋវៀតណាម លោក Tran Dai Quang បានសង្កត់ធ្ងន់ថា៖ វៀតណាមនិង​ជប៉ុន​មានផលប្រយោជន៍យុទ្ធសាស្ត្រដូចគ្នាជាច្រើន និងមានការយកចិត្តទុកដាក់ដូចគ្នា ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគី។ ការអភិវឌ្ឍន៍ទំនាក់ទំនងរវាង​ប្រទេសទាំងពីរ សមស្របជាមួយផលប្រយោជន៍ និងគោលបំណងរបស់ប្រជា​ជននៃប្រទេសទាំងពីរ
ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន
ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន (VOV)_​​ក្នុងជំនួបសន្ទនា នាព្រឹកថ្ងៃទី៦ឧសភា នៅទីក្រុងហាណូយ ប្រធាន​រដ្ឋ វៀត ណាម លោក Tran Dai Quang បានសង្កត់ធ្ងន់ថា៖ វៀតណាមនិង​ជប៉ុន​មានផល ប្រយោជន៍យុទ្ធសាស្ត្រដូចគ្នាជាច្រើន និងមានការយកចិត្តទុកដាក់ដូចគ្នា ក្នុងកិច្ច សហប្រតិបត្តិការទ្វេភាគីនិងពហុភាគី។ ការអភិវឌ្ឍន៍ទំនាក់ទំនងរវាង​ប្រទេសទាំង ពីរ សមស្របជាមួយផលប្រយោជន៍ និងគោលបំណងរបស់ប្រជា​ជននៃប្រទេសទាំងពីរ  ប្រជាជាតិទាំងពីរ រួមចំណែកចំពោះសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិ វឌ្ឍន៍ក្នុងតំបន់។ ប្រធានរដ្ឋក៏បានអះអាងនូវគោលមាគា៍កិច្ចការបរទេស មុនក៏ដូច ជា​ក្រោយរបស់វៀតណាម គឺបន្តចាត់ទុកជប៉ុន​ជាដៃគូ​សំខាន់ជួរមុខ និងយូរអង្វែង របស់វៀតណាម។ ប្រធានរដ្ឋ ក៏បានស្នើអោយភាគី​ជប៉ុន បន្តជួយឧបត្ថម្ភវៀតណាម លើកកំពស់សមត្ថភាពសំរាប់កងកម្លាំងអនុវត្តច្បាប់លើសមុទ្រ ជំរុញកិច្ចសហប្រតិ បត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និង​កសិកម្ម។  រីឯ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Fumio Kishida បានអះអាងថា៖ ​ជប៉ុន ជា និច្ចកាលគោរពទំនាក់ទំនងជាមួយវៀតណាម ក្នុងនោះមានបណ្ដាបញ្ហានៅក្នុងតំ បន់និងអន្តរជាតិ ដែលបានយកចិត្តទុកដាក់ដូចគ្នា។ លោក Fumio Kishida ក៏បាន សង្កត់ធ្ងន់ថា៖ ជប៉ុនគាំទ្រខ្លាំងក្លា ការដោះស្រាយជំលោះនៅ​សមុទ្រខាងកើតដោយ សន្តិវិធី ផ្អែកទៅលើច្បាប់អន្តរជាតិ ជាពិសេសគឺ​អនុសញ្ញាអង្គការសហប្រជាជាតិ ស្ដី អំពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២៕