VOV WorldVOV World
ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសកាណាដា
05/09/2016 10:31
(VOV)_នា​ថ្ងៃទី៥ កញ្ញា នៅទីក្រុងហាណូយជួបសន្ទនាជាមួយរដ្ឋមន្ត្រីការ​បរទេសកាណាដា លោក Stephan Dion ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអោយដឹងថា៖ វៀតណាមគោរព
ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសកាណាដា
ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសកាណាដា (VOV)_នា​ថ្ងៃទី៥ កញ្ញា នៅទីក្រុងហាណូយជួបសន្ទនាជាមួយរដ្ឋមន្ត្រីការ​បរទេសកាណាដា លោក Stephan Dion ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអោយដឹងថា៖ វៀតណាមគោរព និងយកចិត្តទុកដាក់ មានគោល​បំណងជំរុញទំនាក់ទំនង សហប្រិតបត្តិការលើច្រើនវិស័យជាមួយកាណាដា ​ដើម្បីផលប្រយោជន៍របស់ប្រជាជន នៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព​ និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ អាស៊ី-ប៉ាស៊ីហ្វីក និងលើពិភពលោក។            រីឯ   រដ្ឋមន្ត្រីការបរទេសកាណាដា លោក Stephan Dion បានជូនដំណឹង​ចំពោះប្រធានរដុ្ឋ លោក Tran Dai Quang អំពីគោលនយោបាយកិច្ចការ​បរទេស​របស់កាណាដា។  ហើយក្នុងនោះ វៀតណាមជានិច្ចកាលគោរពតួនាទីរបស់​អាស៊ាន និងមានគោលបំណង ជំរុញទំនាក់ទំនងជាមួយវៀតណាម។           ភាគីទាំងពីរបានគាំទ្រការដោះស្រាយជំលោះនៅសមុទ្រខាងកើតដោយ​សន្តិវិធី និងផ្អែកទៅលើច្បាប់អន្តរជាតិ ដើម្បីរក្សាបរិយាកាសសន្តិភាព ស្ថិរភាព សន្តិសុខ សេរីភាពនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត៕