ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានរដ្ឋ Nguyen Xuan Phuc និងលោក ជំទាវទៅកាន់សិង្ហបុរី មានអត្ថន័យដ៏សំខាន់ពិសេស ព្រោះថាវាប្រព្រឹត្តទៅក្នុងបរិបទ ដែលទំនាក់ទំនងមិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរកំពុងរីកចម្រើនយ៉ាងល្អប្រសើរលើគ្រប់វិស័យ។ ជាពិសេសនៅពេលដែលប្រទេសទាំង ពីរកំពុងឆ្ពោះទៅកាន់ការប្រារព្ធខួបលើកទី៥០ទិវាបង្កើតទំនាក់ទំនងការទូត និងខួប លើកទី១០ ទិវាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រនៅឆ្នាំ២០២៣។
ចាប់តាំងពីជំងឺកូវីដ-១៩ផ្ទុះឡើងកាលពីឆ្នាំ២០១៩មក នេះគឺជាដំណើរទស្សន កិច្ចផ្លូវរដ្ឋលើកដំបូងរបស់ប្រមុខរដ្ឋវៀតណាមម្នាក់ទៅកាន់សិង្ហបុរី។ ដូច្នេះ ដំណើរ ទស្សនកិច្ចនេះក៏សំដៅ បន្តអះអាងនូវការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការអភិវឌ្ឍន៍ សេដ្ឋកិច្ច ហើយបង្កើតបរិយាកាសអាជីវកម្មដ៏អំណោយផលសម្រាប់វិនិយោគិន; បញ្ចេញសារដ៏សំខាន់មួយដើម្បីជួយឲ្យវិនិយោគិនសិង្ហបុរីនឹងនរចិត្ត បន្តធ្វើអាជីវកម្ម នៅវៀតណាម សូម្បីតែនៅក្នុងបរិបទនៃជម្ងឺរាតត្បាតក៏ដោយ។
តាមការគ្រោងទុក ក្នុងដំណើរទស្សនកិច្ចនេះ ក្រសួង ស្ថាប័ន និងសហគ្រាស នៃប្រទេសទាំងពីរនឹងចុះហត្ថលេខាលើកម្មវិធីសហប្រតិបត្តិការជាច្រើនលើវិស័យការពារជាតិ សេដ្ឋកិច្ច សារព័ត៌មាន ការជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជននិង កិច្ចសន្យាដ៏ធំជាច្រើន។ ដំណើរទស្សនកិច្ចនេះក៏ជាឱកាសមួយសម្រាប់ប្រទេសទាំង ពីរបន្តអនុវត្តន៍ជាក់ស្ដែងនូវការព្រមព្រៀងដែលថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបានពិភាក្សាកាលពីមុន ជាពិសេសលើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច ដោយ ផ្តោតសំខាន់លើវិស័យដែលសិង្ហបុរីមានប្រៀបខ្លាំងដូចជា បច្ចេកវិទ្យាខ្ពស់ ថាមពល បៃតង ស្អាត ការផ្លាស់ប្តូរឌីជីថល ហើយវៀតណាមមានប្រៀបខ្លាំងដូចជាប្រភពធន ធានមនុស្ស និងប្រជាជនវ័យក្មេង និងស្វាហាប់៕