VOV WorldVOV World
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលជួបជាមួយឧបនាយករដ្ឋមន្ត្រីសឹង្ហបុរីលោក Teo Chee Hean
12/09/2016 10:15
(VOVworld)-នៅក្នុងការទទួលជួបជាមួយឧបនាយករដ្ឋមន្ត្រីសឹង្ហបុរី លោក Teo Chee Hean ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលជួបជាមួយឧបនាយករដ្ឋមន្ត្រីសឹង្ហបុរីលោក Teo Chee Hean
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលជួបជាមួយឧបនាយករដ្ឋមន្ត្រីសឹង្ហបុរីលោក Teo Chee Hean (VOVworld)-នៅក្នុងការទទួលជួបជាមួយឧបនាយករដ្ឋមន្ត្រីសឹង្ហបុរី លោក Teo  Chee Hean ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាមដែលប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី ១២កញ្ញានៅទីក្រុងហាណូយនោះ ប្រធានរដ្ឋវៀតណាម លោក Tran  Dai Quang បាន សង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះរបស់លោក Teo Chee Hean  នឹងរួមចំណែករឹត បន្តឹងទំនាក់ទំនងនយោបាយនិយាយរួមនិងរវាងថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរនិយាយ ដោយឡែក បង្កើតឡើងគ្រឹះរឹងមាំដើម្បីទំនាក់ទំនងរ វាងប្រទេសទាំងពីរអភិវឌ្ឍន៍ឡើង​កំពស់ថ្មី។​លោកប្រធានរដ្ឋបានស្នើរឲ្យភាគីទាំង ពីរបង្កើនកិច្ចសហប្រតិបត្តិការលើ វិស័យសន្តិសុខ ការពារជាតិ ប្រឆាំងឧបក្រិដ្ឋ កម្មឆ្លងដែននិងសន្តិសុខបណ្តាញអ៊ីនធឺណេត។ លោក Tran Dai Quang បាន ស្នើឲ្យលោក Leo Chee Hean ផ្តោតការយក​ចិត្តទុកដាក់ជម្រុញកិច្ចសហប្រតិបត្តិ ការលើវិស័យបណ្តុះបណ្តាលក៏ដូចជាសកម្មភាព សហប្រតិបត្តិការជាក់ស្តែងរវាង ស្ថាប័នមានសមត្ថកិច្ចរបស់ភាគីទាំងពីរសំដៅធានា សន្តិសុខនៃប្រទេសនីមួយៗ។ ប្រធានរដ្ឋ លោក Tran Dai Quang ក៏មានបំណងថា អង្គភាពអាជីវកម្មសឹង្ហបុរីសកម្ម ចែមទៀតក្នុងការចូលរួមវិនិយោគ ផ្លាស់ប្តូរព័ត៌មាន ចែករំលែកបទពិសោធន៍និង ផ្សាភ្ជាប់អង្គភាពអាជីវកម្មវៀតណាមជាមួយទីផ្សារពិភព លោកផងដែរ។ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញទទួលជួបជាមួយអភិបាលខេត្ត Ai-chi របស់ជប៉ុនលោក Hideaki Omura         នាពេលរសៀលថ្ងៃដដែល ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បាន​ អញ្ជើញទទួលជួបជាមួយអភិបាលខេត្ត Ai-chi របស់ជប៉ុនលោក Hideaki Omuraដែល កំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។​នៅក្នុងជំនួបនេះ លោក Tran Dai Quang បានចាត់ទុកថា ទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងវៀតណាមជាមួយ ខេត្ត Ai-chi កំពុងមានការអភិវឌ្ឍន៍ដោយឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ដោយ មាន អង្គភាពអាជីវកម្មជាង១០០កំពុងធ្វើការវិនិយោគនៅវៀតណាម​និងមានជន វៀតណាម ជាង១៣ពាន់នាក់កំពុងរស់នៅ សិក្សានិងធ្វើការនៅខេត្ត Ai-chi ផងដែរ ។​លោកប្រធាន រដ្ឋបានសង្កត់ធ្ងន់ថា លទ្ធភាពសហប្រតិបត្តិការរវាងវៀតណាម ជាមួយខេត្ត Ai-chi នៅ ធំធេងណាស់។ លោក Tran Dai Quang បានស្នើថា នាពេល ខាងមុខ នឹងមានអង្គភាពអាជីវកម្ម Ai-chi និង តំបន់ភាគកណ្តាលរបស់ជប៉ុនមកវិនិ យោគនៅវៀតណាម  តាមនោះនឹងជួយវៀតណាមអភិវឌ្ឍន៍ប្រទេសជាតិ។ លោក ប្រធានរដ្ឋបានអះអាងថា វៀតណាមជានិច្ចកាលគោរពនិងមានបំណងបង្កើនទំ នាក់ទំនងមិត្តភាពនិងកិច្ចសហ ប្រតិបត្តិការជាមួយជប៉ុននិយាយរួមនិងខេត្ត Ai-chi និយាយដោយឡែក។ ទន្ទឹមជាមួយ គ្នានោះ លោក Tran Dai Quang បានសង្កត់ធ្ងន់ថា  វៀតណាមនឹងបង្កលក្ខណៈងាយ ស្រួលសម្រាប់វិនិយោគិនជប៉ុន ក្នុងនោះមានអង្គ ភាពអាជីវកម្មមកពីខេត្ត Ai-chi ផងធ្វើការវិនិយោគ អាជីវកម្មនៅវៀតណាម៕

More