VOV WorldVOV World
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតទីក្រុងហូជីមិញ
07/07/2017 10:24
(VOVWORLD) -នាព្រឹកថ្ងៃទី៧កក្កដានៅទីក្រុងហូជី មិញ (ភាគខាងត្បូងវៀតណាម) ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងក្រុមសមាជិកសភាមណ្ឌលទីក្រុងហូជីមិញបានអញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតខ័ណ្ឌទី១ ទី៣និងទី៤ សំដៅរាយការណ៍ពីលទ្ធផលនៃកិច្ចប្រជុំលើកទី៣ រដ្ឋសភាវៀតណាមនីតិកាលទី១៤។
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតទីក្រុងហូជីមិញ
ទិដ្ឋភាពនៃការជួបប្រាស្រ័យ (រូបថតៈ TTXVN)  នៅក្នុងជំនួបនេះ ប្រធានរដ្ឋ លោក Tran Dai Quang បានផ្លាស់ប្តូរមតិនិងបញ្ជាក់ច្បាស់នូវបញ្ហា ដែលអ្នកបោះឆ្នោតផ្តោតការយកចិត្តទុកដាក់ ដូចជា ការពារធនធានបរិស្ថាន គោល នយោបាយអភិវឌ្ឍន៍ផ្នែកកសិកម្ម ការងាររៀបចំកម្មាភិបាល ព្រមទាំងសង្កត់ធ្ងន់ថា បញ្ហាទាំងអស់នេះសុទ្ធតែជាបញ្ហាសំខាន់ៗ និងត្រូវមានយុទ្ធសាស្ត្រយូរអង្វែង។         លោក Tran Dai Quang ក៏បានថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរួម និងលទ្ធផលទទួលបានក្នុងការងារតស៊ូប្រឆាំងអំពើពុករលួយនាពេលកន្លងទៅ។ ទន្ទឹមជាមួយគ្នានោះ  លោកមានបំណងថា អ្នកបោះឆ្នោតនិងប្រ ជាជនជានិច្ចកាល ជឿទុកចិត្ត គាំទ្រនិងសកម្មចូលរួមកសាងបក្ស កសាងប្រព័ន្ធ នយោបាយស្អាតស្អំនិងរឹងមាំជានិច្ច៕