ប្រធានរដ្ឋវៀតណាមបន្តធ្វើដំណើរជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅទីក្រុងហូជីមិញ
17/05/2015 08:31
(VOVworld) - មុនសម័យប្រជុំលើកទី៩ រដ្ឋសភានីតិ កាលទី១៣ នាព្រឹកថ្ងៃទី១៧ ឧសភា ប្រធានរដ្ឋវៀត ណាមលោក Truong Tan Sang រួមជាមួយគណៈប្រតិភូ សមាជិកសមាជិការសភាទីក្រុងហូជីមិញ ភាគខាង ត្បូងវៀតណាម បានមាន ជំនួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅខ័ណ្ឌទី៤នៃទីក្រុង។

(VOVworld) - មុនសម័យប្រជុំលើកទី៩ រដ្ឋសភានីតិកាលទី១៣ នាព្រឹកថ្ងៃទី១៧ ឧសភា ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang រួមជាមួយគណៈប្រតិភូសមាជិក សមាជិការសភាទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម បានមានជំនួបប្រាស្រ័យ ជាមួយអ្នកបោះឆ្នោតនៅខ័ណ្ឌទី៤នៃទីក្រុង។បណ្ដាអ្នកបោះឆ្នោតបានរាយការណ៍ ជាមួយសមាជិកសមាជិការសភាអំពីបញ្ហានានាដែលកំពុង បណ្ដាលការព្រួយបា រម្មណ៍ក្នុងសង្គមដូចជាអំពើពុករលួយ កំហិតក្នុងស្ថាន ភាពអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមជាដើម។ជាពិសេស អ្នកបោះឆ្នោតទាំងឡាយបាន បង្ហាញពីការប្ដេជ្ញាការ ពារអធិបតេយ្យភាពអំពីកោះសមុទ្រ ប្រឆាំងជំទាស់ការ រំលោភយ៉ាងធ្ងន់ធ្ងរទៅ លើច្បាប់អន្តរជាតិរបស់ចិននាពេលប្រទេសនេះកំពុង ដំណើរការចាកដីនៅកោះ ជាច្រើននៃប្រជុំកោះ Truong Sa ដែលចំណុះអធិប តេយ្យភាពរបស់វៀតណា។ លោក Truong Tan Sang ឆ្លើមសំណួររបស់អ្នកបោះឆ្នោត (រូបថត៖TTXVN) លោកប្រធានរដ្ឋ Truong Tan Sang បានសង្កត់ធ្ងន់ជាថ្មីម្ដងទៀតទៅលើការផ្ដួចផ្ដើម គំនិតមុនក៏ដូចជាក្រោយអំពីកិច្ចការពារអធិបតេយ្យភាពដែនដី កោះ សមុទ្រដ៏ ពិសិដ្ឋរបស់មាតុប្រទេស។លោកបានអះអាងថាវៀតណាមនឹងតស៊ូយ៉ាងដាច់ ខាតដោយសន្តិវិធីនិងឈរលើស្មារតីច្បាប់អន្តរជាតិ៕
Related






