VOV WorldVOV World
ប្រធានរដ្ឋវៀតណាម៖បន្តយកចិត្តទុកដាក់ ជួយឧបត្ថម្ភឲ្យ ជនរួមជាតិជាជនជាតិភាគតិចរួចផុតពីភាព
09/03/2015 10:13
(VOVworld) - នាព្រឹកថ្ងៃទី៩ មិនា នៅឃុំ Dam Thuy ស្រុក Trung Khanh ខេត្ត Cao Bang ភាគខាងជើងវៀត ណាម បានប្រព្រឹត្តទៅពិធីប្រគល់អំណោយសុខុមាល ភាព សង្គមជូនគ្រួសារក្រីក្រនៅឃុំជាប់ព្រំដែនរបស់ វៀតណាមនិងចិន។
ប្រធានរដ្ឋវៀតណាម៖បន្តយកចិត្តទុកដាក់ ជួយឧបត្ថម្ភឲ្យ ជនរួមជាតិជាជនជាតិភាគតិចរួចផុតពីភាព
(VOVworld) - នាព្រឹកថ្ងៃទី៩ មិនា នៅឃុំ Dam Thuy ស្រុក Trung Khanh ខេត្ត Cao Bang ភាគខាងជើងវៀតណាម បានប្រព្រឹត្តទៅពិធីប្រគល់អំណោយសុខុមាលភាព សង្គមជូនគ្រួសារក្រីក្រនៅឃុំជាប់ព្រំដែនរបស់វៀតណាមនិងចិន។ក្នុងប៉ុន្មានឆ្នាំ កន្លងទៅ ដោយមានការយកចិត្តទុកដាក់ ជួយឧបត្ថម្ភពីបក្ស រដ្ឋ និងការ ខំប្រឹងប្រែង របស់ជនរួមជាតិជាជនជាតិភាគតិច ជីវភាពរស់នៅនៅតំបន់ត្រូវបាន លើកកំពស់ជា ជំហានៗ។ ប្រធានរដ្ឋលោក Truong Tan Sang ប្រគល់អំណោយ ជូនតំណាងខេត្តព្រំដែនចំនួន៧នៅភាគខាងជើងវៀតណាម ថ្លែងមតិនៅពិធីនេះ លោកប្រធានរដ្ឋវៀតណាម Truong Tan Sang បានស្នើរឲ្យ បណ្ដា អង្គការ អង្គភាពអាជីវកម្ម និងសមូហភាព បន្តជួយឧបត្ថម្ភជាស៊ីម៉ង់ ដើមឈើ សត្វ ពូជចិញ្ចឹម កសាងប្រព័ន្ធចរាចរណ៍ រៀបចំការបង្កបង្កើនផលឡើងវិញ សំរាប់ជនរួម ជាតិជា ជនជាតិភាគតិចនៅទូទាំងប្រទេស។លោកបានស្នើរឲ្យគណៈកម្មការ ទទួលបន្ទុក តំបន់ពាយព្យសហការជាមួយខេត្តទាក់ទិននានា ត្រួតពិនិត្យបណ្ដា គោលនយោបាយ នាំចេញ ការកែសម្រួល បំពេញបន្ថែមទាល់ពេលវេលា ព្រម ទាំងលើកទឹកចិត្តអង្គភាពអាជីវកម្មវិនិយោគ អភិវឌ្ឍន៍សេដ្ឋកិច្ចនៅតំបន់ព្រំដែន សំដៅបង្រួញគំលាតអភិវឌ្ឍន៍ លើកកំពស់ជីវភាពរស់នៅ សំរាប់ប្រជាជន កសាងខ្សែព្រំដែនសន្តិភាព ស្ថិរភាព សហប្រតិបតិ្តការនិងអភិវឌ្ឍន៍៕