VOV WorldVOV World
ប្រធានរដ្ឋវៀតណាមបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅអាហ្សែបៃហ្សង់ប្រកបដោយជោគជ័យ
15/05/2015 10:47
(VOVworld) - នារសៀលថ្ងៃទី១៥ ឧសភា ប្រធានរដ្ឋ វៀតណាមលោក Truong Tan Sang និងគណៈប្រតិភូ ជាន់ខ្ពស់វៀតណាមបានចាកចេញពីរដ្ឋធានី Baku បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅអាហ្សែបៃហ្សង់ ប្រកបដោយជោគជ័យ។
ប្រធានរដ្ឋវៀតណាមបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅអាហ្សែបៃហ្សង់ប្រកបដោយជោគជ័យ
(VOVworld) - នារសៀលថ្ងៃទី១៥ ឧសភា ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីរដ្ឋធានី Baku បញ្ចប់ ដំណើរទស្សនកិច្ចជាផ្លូវការនៅអាហ្សែបៃហ្សង់ប្រកបដោយជោគជ័យ។មុននោះ នាពេលព្រឹក លោក Truong Tan Sang រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញទៅទស្សនាមូលដ្ឋានប្រេងឧស្ម័ន Shangachang ដែលជាមណ្ឌល ចម្រាញ់ប្រេងទំនើបជួរមុខរបស់អាហ្សែបៃហ្សង់។លោក Truong Tan Sang ក៏បាន ទៅទស្សនាសារមន្ទីអតីតប្រធានាធិបតីអាហ្សែបៃហ្សង់លោកHeyda Aliev​ ដែលជា ប្រមុខរដ្ឋ១រូបដែលធ្លាប់ដឹកនាំប្រទេសនេះតាមដំណាក់កាលប្រវត្តិសាស្ត្រនានា ផងដែរ។ លោកប្រធានរដ្ឋ Truong Tan Sang ជួបមុខជាមួយបណ្ដាអតីតយុទ្ធជន សាស្រ្តាចារ្យ អ្នជំនាញការអាហ្សែបៃហ្សង់ ដែលធ្លាប់ជួយបណ្ដុុះបណ្ដាលវិស្វករប្រេងឧស្ម័នរបស់វៀតណាម (រូបថត៖TTXVN) នាព្រឹកថ្ងៃដដែល លោកប្រធានរដ្ឋ Truong Tan Sang បានមានជំនួបសន្ទនាជាមួយ តំណាងសហគមន៍ជនវៀតណាមនៅអាហ្សែបៃហ្សង់។នៅទីនេះ លោកបានអះ អាងថា បក្សនិងរដ្ឋវៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅដល់ សហគមន៍ជនវៀតណាមនៅឯបរទេស ក្នុងនោះមានអាហ្សែបៃហ្សង់ហើយចាត់ ទុកជនរួមជាតិជាផ្នែក១ដែលមិនអាចកាត់ផ្ដាច់ចេញរបស់ប្រជា ជាតិវៀតណាម ឡើយនិងជាប្រភពកម្លាំងសំរាប់ការអភិវឌ្ឍន៍របស់ប្រទេសជាតិ។លោក Truong Tan Sang បានថ្លែងអំណរគុណដល់ជនរួមជាតិនូវរាល់ការរួមវិភាគទានសំរាប់ មូលនិធិកសាងកោះសមុទ្រស្រុកកំណើត ព្រមទាំងសំដែងគោលបំណង ថា ជនរួមជាតិជានិច្ចកាលឆ្ពោះទៅប្រទេសជាតិ ពង្រីកតួនាទីជាស្ពានតភ្ជាប់ទំនាក់ ទំនងមិត្តភាពរវាងប្រទេសទាំង២វៀតណាមនិងអាហ្សែបៃហ្សង់៕