ប្រធានរដ្ឋវៀតណាមប្រគល់សេចក្ដីសម្រេចចិត្តតែងតាំងឯកអគ្គរដ្ឋទូត អគ្គកុងស៊ុល
16/07/2014 10:59
(VOV)_នាថ្ងៃទី១៦ កក្កដា នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បាន ប្រគល់សេចក្ដីសម្រេចចិត្តតែងតាំងឯកអគ្គរដ្ឋទូតចំនួន២២រូបនៃ

ប្រធានរដ្ឋវៀតណាមប្រគល់សេចក្ដីសម្រេចចិត្តតែងតាំងឯកអគ្គរដ្ឋទូត អគ្គកុងស៊ុល(VOV) (VOV)_នាថ្ងៃទី១៦ កក្កដា នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បាន ប្រគល់សេចក្ដីសម្រេចចិត្តតែងតាំងឯកអគ្គរដ្ឋទូតចំនួន ២២រូបនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅឯបរទេស និង៧នាក់ ទៀត ជាអគ្គកុងស៊ុល។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ Truong Tan Sang បាន សង្កត់ធ្ងន់ថា៖ ដំណាក់កាលពីឆ្នាំ២០១៤ -២០១៧ ជាដំណាក់កាលគន្លិះក្នុងដំ ណើ ការអភិវឌ្ឍន៍ប្រទេសជាតិ ដូច្នេះ ផ្នែកការទូតត្រូវឈានទៅមុខក្នុងបុព្វហេតុ កសាងនិងការពារមាតុប្រទេស ត្រូវម្ចាស់ការ រាំងស្កាត់ជំលោះ ស្វិតស្វាញអនុវត្ត ដំណោះស្រាយសន្តិភាព ការពារអធិបតេយ្យភាពរបស់ប្រទេសជាតិ ប្រមូលផ្តុំ គ្រប់កម្លាំងនៅខាងក្រៅ ចលនាការគាំទ្ររបស់សហគមន៍អន្តរជាតិ ចំពោះបុព្វ ហេតុកសាងនិង ការពារមាតុប្រទេស។ ទន្ទឹមនឹងនោះ ប្រធានរដ្ឋក៏បានស្នើបណ្ដា ឯកអគ្គរដ្ឋទូត អគ្គកុងស៊ុលត្រូវប្រមូលផ្តុំលើវិស័យសហប្រតិបត្តិការជាក់ស្ដែង ស្វែងដំណោះស្រាយលោតផ្លោះក្នុងការងារពន្លឿនពាណិជ្ជកម្ម បើកទូលាយ ទីផ្សារនាំចេញសំរាប់ទំនិញវៀតណាម ទាក់ទាញទុន FDI យកចិត្តទុកដាក់ដល់ ការងារគាំពារប្រជាពលរដ្ឋ និងពង្រីកកម្លាំងជនវៀតណាមនៅឯបរទេស…ជាដើម៕
Related
More





