ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាបង្កើតផ្នែកបំភ័ន្ធអក្ខរៈ
12/09/2015 07:50
(VOVworld) - “ដោយតួនាទីជាផ្នែកវិទ្យាសាស្ត្របច្ចេក ទេសសំងាត់ ជាពិសេសក្នុងវិស័យសន្តិ សុខជាតិ ក្នុង ដំណាក់កាលនាបច្ចុប្បន្ន ផ្នែកបំភ័ន្ធអក្ខរៈត្រូវការយក ចិត្តទុកដាក់ និងវិនិយោគដើម្បីបង្កើតជំហានលោត ផ្លោះ។

លោកប្រធានរដ្ឋ Truong Tan Sang ប្រគល់គ្រឿងឥស្សរិយយសហូជីមិញជូនផ្នែកបំភ័ន្ធអក្ខរៈ (VOVworld) - នាថ្ងៃទី១២ កញ្ញា ថ្លែងមតិនៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ ទិវាបង្កើតផ្នែកបំភ័ន្ធអក្ខរៈវៀតណាម ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានចាត់ទុកថា នាបច្ចុប្បន្ន ស្ថានភាពពិភពលោក និងតំបន់បន្តមានបំរ៉ែបំរួលដ៏ ស្មុគស្មាញ បង្កប់នូវកត្តាជាច្រើនដែលបង្កអស្ថិរភាព ជាពិសេសគឺស្ថានភាពព្រំដែន កោះសមុទ្រ។ស្ថានភាពទាំងនោះបានដាក់ចេញសំរាប់ផ្នែកបំភ័ន្ធអក្ខរៈវៀតណាម ការសាកល្បងដ៏ធំធេងនិងតម្រូវការថ្មីក្នុងការធានាដាច់ខាតនូវការសំងាត់សុវត្ថិ ភាពព័ត៌មាននៃការដឹកនាំ បញ្ជាណែនាំរបស់បក្សនិងរដ្ឋក្នុងគ្រប់ស្ថានការណ៍៖ “ដោយតួនាទីជាផ្នែកវិទ្យាសាស្ត្របច្ចេកទេសសំងាត់ ជាពិសេសក្នុងវិស័យសន្តិ សុខជាតិ ក្នុងដំណាក់កាលនាបច្ចុប្បន្ន ផ្នែកបំភ័ន្ធអក្ខរៈត្រូវការយកចិត្តទុកដាក់ និងវិនិយោគដើម្បីបង្កើតជំហានលោតផ្លោះ។ព្រមជាមួយនោះផ្នែកបំភ័ន្ធអក្ខរៈ ចាំបាច់ ត្រូវពង្រីកនូវតួនាទីជាកម្លាំងជំនាញការពារព័ត៌មានសំងាត់របស់រដ្ឋ ម្ចាស់ការ សេនាធិការសំរាប់បក្ស រដ្ឋ អំពីខ្លឹមសារទាក់ទិនដល់ទិសដៅ យុទ្ធ សាស្ត្រអភិ វឌ្ឍន៍វិស័យការពារសំងាត់ សុវត្ថិភាពព័ត៌មានជាតិ”៕
Related






