ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang

(VOV)_ទទួលសេចក្ដីអញ្ជើញរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក
Choummaly Sayasone និងលោកជំទាវ នាថ្ងៃទី២៣ មិនា​ ប្រធានរដ្ឋវៀតណាម លោក
Truong Tan Sang និងលោកជំទាវ បាន​ចាកចេញពីរដ្ឋធានីហាណូយ ទៅបំពេញ
ទស្សនកិច្ចនៅឡាវ ចាប់ពីថ្ងៃទី​២៣ ដល់ថ្ងៃទី២៥ មិនា។

តាមគំរោង ក្នុងដំណើរទស្សនកិច្ចលើកនេះ ប្រធានរដ្ឋវៀតណាម លោក Truong
Tan Sang នឹងជួបធ្វើការជាមួយថ្នាក់ដឹកនាំឡាវ ​ដើម្បី​ពិភាក្សាអំពីការពង្រឹងនិងពង្រីក
ទំនាក់ទំនងជាពិសេស ទំនុកទុកចិត្តរវាងបក្សទាំងពីរ រដ្ឋទាំងពីរនាពេលខាងមុខនេះ
ហើយក៏បានពិភាក្សាអំពី​បណ្ដាបញ្ហានៅក្នុងតំបន់និងអន្តរជាតិដែលបានយកចិត្តទុក
ដាក់ដូចគ្នា៕