VOV WorldVOV World
ប្រធានរដ្ឋវៀតណាមអញ្ជើញទៅបំពេញការងារនៅខេត្ត Lang Son
16/02/2016 10:30
(VOV)_នាព្រឹកថ្ងៃទី១៦ កុម្ភះ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang រួមជាមួយគណៈប្រតិភូមជ្ឈឹម បានអញ្ជើញទៅសាកសួរសុខទុក្ខ មុខ​សញ្ញាគោលនយោបាយ ជនរួមជាតិជាជនជាតិភាគតិច កងកម្លាំងប្រដាប់អាវុធនៅតំបន់ព្រំដែន ខេត្ត Lang Son
ប្រធានរដ្ឋវៀតណាមអញ្ជើញទៅបំពេញការងារនៅខេត្ត Lang Son
ប្រធានរដ្ឋវៀតណាមអញ្ជើញទៅបំពេញការងារនៅខេត្ត Lang Son (VOV)_នាព្រឹកថ្ងៃទី១៦ កុម្ភះ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang រួម ជាមួយគណៈប្រតិភូមជ្ឈឹម បានអញ្ជើញទៅសាកសួរសុខទុក្ខ មុខ​សញ្ញាគោល នយោបាយ ជនរួមជាតិជាជនជាតិភាគតិច កងកម្លាំងប្រដាប់អាវុធនៅតំបន់ព្រំដែន  ខេត្ត Lang Son ( ភាគខាងជើងវៀតណាម)។​ថ្លែងមតិ​នៅ​ទីនេះ​ប្រធានរដ្ឋបានស្នើ អោយរដ្ឋអំណាចត្រូវប្រមូលផ្តុំជួយឧបត្ថម្ភ និងស្វែងរកទិសដៅអោយសមស្រប  ដើម្បីលើកកំពស់ជីវភាពរស់នៅទាំងខាងសម្ភារះ និងស្មារតី​សំរាប់ប្រជាជនតំបន់។  តាមប្រធានរដ្ឋថា ក្នុងចំណោមដំណោះស្រាយនានានេះ ប្រជាជន និងរដ្ឋអំណាច ត្រូវបន្តជំរុញខ្លាំងថែមទៀតការអនុវត្តកសាងជនបទថ្មី​និងចាត់ទុកនេះគឺជាទិសដៅ សំខាន់ដើម្បីរួចផុតពីភាពក្រីក្រ។           ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្តប្រធានរដ្ឋ លោក Truong Tan Sang បាន​ ចាត់ទុកថា៖ ឧត្តមភាពជាខេត្តមានច្រកទ្វាព្រំដែនអន្តរជាតិ បានជាខេត្ត Lang Son  ត្រូវធ្វើអាជីវកម្ម និងគ្រប់គ្រងសេដ្ឋកិច្ចព្រំដែនប្រកបដោយល្អប្រសើរ។ ​ទន្ទឹមនឹង ​នោះ ​ខេត្តក៏ត្រូវយកចិត្តទុកដាក់ដល់ការទាក់ទាញទុនវិនិយោគ ដើម្បី​បង្កើតតំបន់ ផលិតកម្ម​ទំ​និញធំ អនុវត្តវិទ្យាសាស្ត្រ បច្ចេកទេស ដើម្បីលើកស្ទួយជីវភាពរស់នៅ របស់​ប្រជាជននៅក្នុងតំបន់ព្រំដែន៕