VOV WorldVOV World
ប្រធានរដ្ឋវៀតណាមអញ្ជើញធ្វើអធិបតីសម័យប្រជុំលើកទី២២របស់គណៈកម្មាធិការទទួលបន្ទុកកំណែទម្រង់យុត្តិធម៌
18/09/2015 10:18
(VOVworld) - ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានសង្កត់ធ្ងន់ថា គំរោងការណ៍ស្ដីពីស្ថានភាព និងដំណោះស្រាយបង្ការប្រឆាំងភាពអសកម្មក្នុងស កម្មភាពយុត្តិធម៌ ជាគំរោងការណ៍ ពិបាកនិងមានសារៈ សំខាន់ណាស់។
ប្រធានរដ្ឋវៀតណាមអញ្ជើញធ្វើអធិបតីសម័យប្រជុំលើកទី២២របស់គណៈកម្មាធិការទទួលបន្ទុកកំណែទម្រង់យុត្តិធម៌
លោកប្រធានរដ្ឋ Truong Tan Sang ថ្លែងមតិនៅសម័យប្រជុំ (VOVworld) - នាព្រឹកថ្ងៃទី១៨ កញ្ញា ថ្លែងមតិនៅសម័យប្រជុំលើកទី២២របស់គណៈ កម្មាធិការទទួលបន្ទុកកំណែទម្រង់យុត្តិធម៌មជ្ឈឹម ប្រធានរដ្ឋវៀតណាមលោកTruong  Tan Sang បានសង្កត់ធ្ងន់ថា គំរោងការណ៍ស្ដីពីស្ថានភាពនិងដំណោះស្រាយបង្ការ ប្រឆាំងភាពអសកម្មក្នុងសកម្មភាពយុត្តិធម៌ ជាគំរោងការណ៍ ពិបាកនិងមានសារៈ សំខាន់ណាស់។ដោយហេតុនេះ ចាំបាច់ត្រូវវាយតំលៃ វិភាគ ព្រមទាំងនាំចេញដំ ណោះស្រាយមានប្រសិទ្ធិភាពក្នុងការងារបង្ការប្រឆាំងភាពអសកម្មក្នុងសកម្មភាព យុត្តិធម៌។តាមលោកប្រធានរដ្ឋថា គំរោងការណ៍នេះត្រូវអនុវត្តល្អនូវ ការងារឃោស នា ផ្សព្វផ្សាយគោលការណ៍ គោលជំហរ គោលនយោបាយរបស់ បក្សនិងច្បាប់ របស់រដ្ឋស្ដីពីការងារបង្ការប្រឆាំងអំពើពុករលួយ ភាពអសកម្ម ព្រម ទាំងអប់រំ សីលធម៌សំរាប់កម្មាភិបាលនៃផ្នែកយុត្តិធម៌ទៀតផង៕

More