VOV WorldVOV World
ប្រធានរដ្ឋវៀតណាមអញ្ជើញបញ្ជាណែនាំមហាសន្និបាតបក្សភាគខេត្ត Binh Duong
26/10/2015 10:22
(VOVworld) - ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បាន ក្រើនរំលឹកខេត្ត Binh Duong ត្រូវប្រមូលផ្ដុំ អនុវត្តន៍ប្រកបដោយប្រសិទ្ធិភាពនូវការរៀបចំរចនា សម្ព័ន្ធសេដ្ឋកិច្ចដើម្បីផ្លាស់ប្ដូរថ្មីរូបសណ្ឋានកំណើន តាមទិសលើកកំពស់ទិន្នផល គុណភាព ប្រសិទ្ធិភាពនិងសមត្ថភាពប្រកួតប្រជែង។
ប្រធានរដ្ឋវៀតណាមអញ្ជើញបញ្ជាណែនាំមហាសន្និបាតបក្សភាគខេត្ត Binh Duong
(VOVworld) - នាព្រឹកថ្ងៃទី២៦ តុលា មហាសន្និបាតបក្សភាគខេត្ត Binh Duong ភាគ ខាងត្បូងវៀតណាម អាណត្តិ២០១៥-២០២០​បានប្រារព្ធជាផ្លូវការ។ថ្លែងមតិបញ្ជា ណែនាំមហាសន្និបាត ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានក្រើនរំលឹក ខេត្ត Binh Duong ត្រូវប្រមូលផ្ដុំអនុវត្តន៍ប្រកបដោយប្រសិទ្ធិភាពនូវការរៀបចំរចនា សម្ព័ន្ធសេដ្ឋកិច្ចដើម្បីផ្លាស់ប្ដូរថ្មីរូបសណ្ឋានកំណើនតាមទិសលើកកំពស់ទិន្នផល គុណភាព ប្រសិទ្ធិភាពនិងសមត្ថភាពប្រកួតប្រជែង។បន្តកែលំអបរិយាកាសវិនិ យោគ ទាក់ទាញការវិនិយោគ ផ្ដល់អាទិភាពសំរាប់ការអភិវឌ្ឍន៍ឧស្សាហកម្មប្រើ ប្រាស់បច្ចេកវិទ្យាខ្ពស់ និងឧស្សាហកម្មបៃតង។លោក Truong Tan Sang បានលើក ច្បាស់ថា៖ “ផែនការមេអភិវឌ្ឍន៍ខេត្ត Binh Duong ត្រូវផ្សាភ្ជាប់យ៉ាងស្អិតរមួតជាមួយការអភិ វឌ្ឍន៍រួមនៃតំបន់ ជាពិសេសគឺក្នុងការអភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ កិច្ចការ ពារបរិស្ថាន បណ្ដុះបណ្ដាលប្រភពធនធានមនុស្សនិងលើកកំពស់សមត្ថភាព វិទ្យា សាស្ត្របច្ចេកវិទ្យា។បក្សភាគខេត្ត Binh Duong គប្បីខំប្រឹងប្រែងដើម្បី អភិវឌ្ឍន៍យ៉ាង លឿននិងនិរន្តរភាព កសាងខេត្ត Binh Duong ក្លាយទៅជានគរ អារិយ្យធម៌ ទំនើន”៕