VOV WorldVOV World
ប្រធានសភាជាន់ទាបអាមេរិកមិនទាន់ត្រៀមខ្លួនជាស្រេចគាំទ្រមហាសេដ្ឋី Donald Trump
06/05/2016 10:35
(VOVworld) – នាថ្ងៃទី ៥ ឧសភា ប្រធានសភាជាន់ទាប អាមេរិក លោក Paul Ryan បានប្រកាសមិនទាន់ត្រៀម ខ្លួនជាស្រេចគាំទ្រលោក Donald Trump ក្នុង តួនាទី តំណាងនៃគណៈបក្សសាធារណៈរដ្ឋក្នុងការរត់ប្រណាំង ចូលសេតវិមាននាខែវិច្ឆិកាខាងមុខទេ។​
ប្រធានសភាជាន់ទាបអាមេរិកមិនទាន់ត្រៀមខ្លួនជាស្រេចគាំទ្រមហាសេដ្ឋី Donald Trump
ប្រធានសភាជាន់ទាបអាមេរិកមិនទាន់ត្រៀមខ្លួនជាស្រេចគាំទ្រមហាសេដ្ឋី Donald Trump (Image: VNA) (VOVworld) – នាថ្ងៃទី ៥ ឧសភា ប្រធានសភាជាន់ទាបអាមេរិក លោក Paul Ryan បានប្រកាសមិនទាន់ត្រៀមខ្លួនជាស្រេចគាំទ្រលោក Donald Trump ក្នុង តួនាទីតំណាងនៃគណៈបក្សសាធារណៈរដ្ឋក្នុងការរត់ប្រណាំង ចូលសេតវិមាននាខែវិច្ឆិកាខាងមុខទេ។​ ឆ្លើយសម្ភាសកាណាល់ទូរទស្សន៍​ CNN​ របស់អាមេរិក លោក Ryan បានឲ្យដឹងថា៖ ប្រការសំខាន់នាបច្ចុប្បន្ន គឺឯកភាពផ្ទៃក្នុងគណៈបក្ស ។ ការទទួលខុសត្រូវរបស់ លោក Trump ឥឡូវ នេះគឺសម្របសម្រួលការបែកបាក ក្រោយយុទ្ធនាការស្វែងរកសម្លេងគាំទ្រ ដ៏ខ្លាំងក្លា ក៏ដូចជា ជំនះពុះពារលើផលវិ បាកដោយពាក្យសំដីបែកបាក របស់ខ្លួនចំពោះបណ្ដាបេក្ខជន ជនឥស្លាម ជនម៉ែក​ស៊ីក ជនអន្តោប្រវេសន៍ និងនារី។ ក្នុងកាលៈទេសៈនោះ សន្ទរកថារបស់លោក Ryan អាចជះឥទ្ធិពល ដល់សេចក្តីសម្រេចរបស់អ្នកបោះឆ្នោតរាប់លាននាក់។ ប៉ុន្តែ ប្រធានសភា ជាន់ទាបអាមេរិកមិនម៉ែនជាសមាជិកគណៈបក្សសាធារណៈរដ្ឋ តែមួយ គត់ដែលមិនពេញចិត្តជាមួយការជ្រើសរើសលោក Trump ជាតំណាងឲ្យ គណៈបក្សសាធារណៈរដ្ឋក្នុងការបោះឆ្នោតប្រធានាធិបតីនាខែវិច្ឆិកា ខាងមុខនៅ ឡើយទេ៕