VOV WorldVOV World
ប្រេស៊ីលរកឃើញករណីឆ្លងវីរុស Zika តាមរយៈផ្លូវបញ្ជូនឈាម
05/02/2016 10:28
(VOVworld) - បំរ៉ែបំរួលនៃអាសន្នរោគដោយវីរុស Zika កាន់តែស្មុគស្មាញថែមទៀតនៅពេលប្រេស៊ីលបញ្ជាក់ ថា មានករណីចំនួន២ត្រូវឆ្លងវីរុសនេះតាមរយៈផ្លូវ បញ្ជូនឈាម។
ប្រេស៊ីលរកឃើញករណីឆ្លងវីរុស Zika តាមរយៈផ្លូវបញ្ជូនឈាម
អំបូរមូស Aedes ឆ្លងវីរុស Zika (រូបថត៖AFP/TTXVN) (VOVworld) - បំរ៉ែបំរួលនៃអាសន្នរោគដោយវីរុស Zika កាន់តែស្មុគស្មាញថែមទៀត នៅពេលប្រេស៊ីលបញ្ជាក់ថា មានករណីចំនួន២ត្រូវឆ្លងវីរុសនេះតាមរយៈផ្លូវបញ្ជូន ឈាម។នាយកមជ្ឈមណ្ឌលឈាមវិទ្យានៃសាកលវិទ្យាល័យ Campinas សាស្ត្រា ចារ្យ Marcelo Addas Carvalho បានលើកច្បាស់ថា លទ្ធផលវិភាគ ហ្សែនរបស់បុរស ប្រេស៊ីលមួយនាក់សរឲ្យឃើញថា បុរសនេះត្រូវឆ្លងវីរុស Zika បើទោះបីជាមិនមាន រោគសញ្ញានៃជំងឺនេះក្ដី។បុរសរូបនេះធ្លាប់ទទួលឈាមបញ្ជូន ពីមនុស្សម្នាក់ផ្សេង ដែលត្រូវឆ្លងវីរុស Zika កាលពីខែមិនាឆ្នាំទៅមិញ។ក្នុងពេលនោះ ករណីមួយទៀត ក៏ជាបរុសមួយនាក់ដែលត្រូវឆ្លងវីរុស Zika ក្រោយពីទទួលឈាម ដែលបានបរិច្ចាក ពីមនុស្សត្រូវឆ្លងវីរុសនេះដែរ។ប៉ុន្តែដើម្បីមានលទ្ធផលច្បាស់ ថែមទៀតមជ្ឈដ្ឋាន សុខាភិបាលប្រទេសនេះត្រូវដំណើរការវិភាគហ្សែនយ៉ាង ហ្មត់ចត់សិន៕

More