ប្រគល់ពានរង្វាន់ Nguyen Van Troi សម្រាប់យុវជនកម្មករគំរូទីក្រុងហូជីមិញ
16/10/2015 08:51
(VOVworld)-នាយប់ថ្ងៃទី១៥តុលា សម្ព័ន្ធសមាគមយុវជនទីក្រុងហូជីមិញ បាន រៀបចំពិធីលើកដំកើងនិងប្រគល់ពានរង្វាន់ Nguyen Van Troi

(VOVworld)-នាយប់ថ្ងៃទី១៥តុលា សម្ព័ន្ធសមាគមយុវជនទីក្រុងហូជីមិញ បាន រៀបចំពិធីលើកដំកើងនិងប្រគល់ពានរង្វាន់ Nguyen Van Troi លើកទី៨ និងលើក ដម្កើងយុវជនកម្មករគំរូចំនួន២៦នាក់ ដែលមានស្នាដៃក្នុងការធ្វើពលកម្មនិង ផលិតកម្ម។ លោក Dang Ngoc Tan អ្នកបច្ចេកទេសមេកានិចនៅសហគ្រាស ជួសជុលម៉ាស៊ីនរថយន្ដ An Lac ជាបុគ្គលមួយក្នុងចំណោមបុគ្គលទទួលពាន រង្វាន់លើកនេះបានចែករំលែកថា៖ “នេះជាលើកដំបូងខ្ញុំទទួលបានរង្វាន់ Nguyen Van Troi ជាពានរង្វាន់មួយ តំណាងឲ្យយុវជនកម្មករវ័យក្មេងនៃទីក្រុង។ ទទួលបានរង្វាន់នេះ ខ្ញុំសប្បាយ ណាស់ ដោយសាររាល់ការខំប្រឹងប្រែងរបស់ខ្លួនសម្រាប់អង្គភាពអាជីវកម្មទទួល បានផ្លែផ្កាជាជំហានដំបូង។ខ្ញុំនឹងខិតខំថែមទៀត ដើម្បីមានដំណោះស្រាយនិង គោលគំនិតថ្មីៗ”៕
Related






