ប្រគល់ពានរង្វាន់សារព័ត៌មាន Bua liem vang ទូទាំងប្រទេសស្តីពីការកសាងបក្ស
04/02/2017 08:32
(VOVworld)-នាយប់ថ្ងៃទី៣កុម្ភៈនៅទីក្រុងហាណូយ គណៈកម្មាធិការចាត់តាំង មជ្ឈឹមបានប្រគល់ពានរង្វាន់សារព័ត៌មាន Bua liem vang

សម្តែងសិល្បៈក្នុងកម្មវិធី (VOVworld)-នាយប់ថ្ងៃទី៣កុម្ភៈនៅទីក្រុងហាណូយ គណៈកម្មាធិការចាត់តាំង មជ្ឈឹមបានប្រគល់ពានរង្វាន់សារព័ត៌មាន Bua liem vang ទូទាំងប្រទេសស្តីពីការ កសាងបក្ស។ អញ្ជើញចូលរួមក្នុងពិធីមានវត្តមានអគ្គលេខាគណៈកម្មាធិការមជ្ឈឹម បក្សកុម្មុយនិស្ត វៀតណាមលោក Nguyen Phu Trong រួមទាំងថ្នាក់ដឹកនាំបក្សនិងរដ្ឋ ជាច្រើនរូប ទៀតផង។ ថ្លែងមតិក្នុងពិធី ប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈឹម លោក Pham Minh Chinh បានឲ្យដឹងថា នេះជាពានរង្វាន់មានអត្ថន័យនយោបាយ យ៉ាងជ្រាល ជ្រៅ សំដៅផ្សព្វផ្សាយអំពីបក្ស រួមចំណែកជម្រុញការងារកសាងនិង ពង្រឹងបក្ស។ វណ្ណៈកម្មទទួលពានរង្វាន់ដែលត្រូវបានចុះផ្សាយលើបណ្តាមធ្យោ បាយផ្សព្វផ្សាយព័ត៌មានសាធារណៈ នោះ នឹងរួមចំណែកក្នុងការផ្លាស់ប្តូររបៀប ផ្សព្វផ្សាយសំដៅនាំសេចក្តីសម្រេចចិត្ត របស់បក្សឈានចូលក្នុងជីវភាពរស់នៅ ប្រចាំថ្ងៃ ជាពិសេស គឺស្វែងរកដំណោះស្រាយ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវ សេចក្តីសម្រេចចិត្តមជ្ឈឹមលើកទី៤នីតិកាលទី១១ និងទី១២ស្តីពីការងារកសាងនិង ពង្រឹងបក្ស។ ពានរង្វាន់សារព័ត៌មានទូទាំងប្រទេសស្តីពីការកសាងបក្ស - Bua liem vang នេះត្រូវបានបំផុសពីខែឧសភាឆ្នាំ២០១៦ ដែលទាក់ទាញការចូលរួមរបស់វណ្ណៈកម្ម សារព័ត៌មានជាង១ពាន់ចំណុះសារព័ត៌មានទាំង៥ប្រភេទ។ ពានរង្វាន់សំដៅអះអាង នូវតួនាទីសំខាន់នៃការងារកសាងបក្ស ព្រមទាំងលើកកំពស់គុណភាពនៃកិច្ចការ ផ្សព្វផ្សាយអំពីការកសាងបក្សលើបណ្តាមធ្យោបាយផ្សាយព័ត៌មានសាធារណៈ៕
Related






