ប្រគល់គ្រឿងឥស្សរិយយសមិត្តភាពជូនអតីតការិយាល័យOIFទទួលបន្ទុកតំបន់ អាស៊ី-ប៉ាស៊ីហ្វិក
16/10/2015 08:49
(VOVworld)-នាថ្ងៃទី១៥តុលា ស្ថានទូតវៀតណាមប្រចាំនៅបារាំងបានរៀបចំពិធី ប្រគល់គ្រឿងឥស្សរិយយសមិត្តភាពរបស់ប្រធាន

(VOVworld)-នាថ្ងៃទី១៥តុលា ស្ថានទូតវៀតណាមប្រចាំនៅបារាំងបានរៀបចំពិធី ប្រគល់គ្រឿងឥស្សរិយយសមិត្តភាពរបស់ប្រធានសាធារណរដ្ឋសង្គមនិមយវៀត ណាម ជូនចំពោះលោកស្រី Anissa Barak ជាអតីតនាយកការិយាល័យតំបន់ អាស៊ី-ប៉ាស៊ីហ្វិកចំណុះអង្គការអន្តរជាតិនៃប្រទេសនិយាយភាសាបារាំង (OIF)។ ថ្លែងមតិក្នុងពិធី ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំងលោក Nguyen Ngoc Son បានរំលឹកឡើងវិញនូវការរួមវិភាគទានលើគ្រប់វិស័យរបស់លោកស្រី Anissa ចំពោះវៀតណាមនិងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ “លោកស្រី Anissa ជាទីគោរព រាល់ការរួមចំណែករបស់លោកស្រីសម្រាប់ បុព្វហេតុនិយាយភាសាបារាំងនៅវៀតណាម និងតំបន់គឺពិសេសផងនិងមាន ប្រសិទ្ធភាពផង។ លោកស្រីមានការរួមចំណែកសកម្មក្នុងការពង្រីកវត្តមាននៃ ប្លុកនិយាយភាសាបារាំង និងបង្កើនទំនាក់ទំនងរវាង OIF និងតំបន់អាស៊ី-ប៉ាស៊ី ហ្វិក ចំពោះការអនុវត្តគោលនយោបាយកិច្ចការបរទេសធ្វើសមាហរណកម្មរបស់ វៀតណាម”។ ប្រគល់គ្រឿងឥសរិយយសមិត្តភាពជូនអតីតការិយាល័យOIFទទួលបន្ទុកតំបន់ អាស៊ី-ប៉ាស៊ីហ្វិក សម្តែងក្តីសោមនាស្សរីករាយទទួលគ្រឿងឥស្សរិយយសមិត្តភាពនេះ លោក ស្រី Anissa Barak មានប្រសាសន៍ថា៖ “ពីឥឡូវនេះខ្ញុំត្រូវបានចាត់ទុកជាមិត្តរបស់វៀតណាមមួយនាក់។ ខ្ញុំមាន មោទនភាពនិងកិត្តិយស អំពីប្រការនេះ។ខ្ញុំចង់អះអាងជាមួយមិត្តវៀតណាមថា ខ្ញុំនឹងខំប្រឹងប្រែងពង្រឹងនិងពង្រីកចំណងសមាគ្គីនេះដោយទឹកចិត្តស្មោះសរ សំដៅរួមចំណែកក្នុងការកសាងស្ពានសហប្រតិបត្តិការ ផ្លាស់ប្តូរនិងសន្ទនារវាង ប្រជាជាតិទាំងពីរផងដែរ”។ ក្នុងអាណត្តិរបស់ខ្លួន (ពីខែកញ្ញា២០១១ដល់ខែវិច្ឆិកា២០១៥) ជានាយិការ ការិយាល័យ OIF តំបន់អាស៊ី-ប៉ាស៊ីហ្វិកប្រចាំនៅក្រុងហាណូយ លោកស្រីបាន បង្កើតឡើងការិយាល័យអាចជឿទុកចិត្តបានចំពោះដៃគូក្នុងតំបន់ និងមានការ រួមផ្សំសកម្មជាមួថ្នាក់ដឹកនាំស្ថាប័នប្រទេសម្ចាស់ផ្ទះនិងបណ្តាប្រទេសក្នុងតំបន់៕
Related






