ប្រគល់មេដាយមិត្តភាពចំពោះលោក Bob Roberts ប្រធានអង្គការ Glocal Ventures ( GVI)
21/12/2015 10:21
(VOV)_នាថ្ងៃទី២១ ធ្នូ នៅទីក្រុងហាណូយ ទទួលការប្រគល់សិទ្ធិពីប្រធានរដ្ឋវៀតណាម សម្ព័ន្ធសមាគមបណ្ដាអង្គការមិត្តភាពវៀតណាម បានរៀបចំពិធីប្រគល់ជូនមេដាយ មិត្តភាពជូនចំពោះលោក Bob Roberts ប្រធានអង្គការ Glocal Ventures ( GVI)។

(VOV)_នាថ្ងៃទី២១ ធ្នូ នៅទីក្រុងហាណូយ ទទួលការប្រគល់សិទ្ធិពីប្រធានរដ្ឋវៀតណាម សម្ព័ន្ធសមាគមបណ្ដាអង្គការមិត្តភាពវៀតណាម បានរៀបចំពិធីប្រគល់ ជូនមេដាយ មិត្តភាពជូនចំពោះលោក Bob Roberts ប្រធានអង្គការ Glocal Ventures ( GVI)។ ប្រធានសម្ព័ន្ធសមាគមបណ្ដាអង្គការមិត្តភាពវៀតណាម លោក Vu Xuan Hong បានសង្កត់ធ្ងន់ថា៖ នេះគឺជារង្វាន់ដ៏ថ្លៃថ្លារបស់វៀតណាម ដើម្បីកត់សម្គាល់ នូវការរួមវិភាគទានរបស់លោក Bob Roberts ចំពោះសកម្មភាពមនុស្សធម៌ និងជំ រុញទំនាក់ទំនងមិត្តភាព រវាងវៀតណាម និងអាមេរិក។ ចាប់ពីពេលមកទស្សនាវៀត ណាម លើកដំបូង ក្នុងឆ្នាំ១៩៩៥មក លោក Bob Roberts បានរៃអង្គាសទឹកប្រាក់ជាង៣,៥លានដុល្លាអាមេរិក ជួយឧបត្ថម្ភជនក្រីក្រនៅវៀតណាម។ លោក Bob Roberts នៅខាងឆ្វេង ថ្លែងមតិនៅទីនេះ លោក Bob Roberts បានចែករំលែកនូវបណ្ដាមនោសញ្ជេត នាដ៏ល្អរបស់ខ្លួន ចំពោះទឹកដី និងមនុស្សវៀតណាម។ចាប់ពីឆ្នាំ ១៩៩៥មក លោក និងគ្រួសារ បានមានសកម្មភាពជាច្រើន ដើម្បីរឹតបណ្ដឹងចំណងមិត្តភាពរវាងប្រ ជាជនអាមេរិកនិងវៀតណាម៕
Related






