VOV WorldVOV World
ប្រគល់អនុស្សាវរីយ៍សញ្ញាដើម្បីសន្តិភាព មិត្តភាពរវាងបណ្ដាប្រជាជាតិ សំរាប់សាស្ត្រាចារ្យអាមេរិក
09/01/2015 11:24
(VOVworld) - រង្វាន់នេះគឺសំដៅទទួលស្គាល់និងលើក ដង្កើនរាល់ការរួមវិភាគទានរបស់សាស្រ្តាចារ្យ Frederick Brown ក្នុងដំណើរការសម្រុះសម្រួល ផ្សានូវស្លាក ស្នាមសង្គ្រាមឡើងវិញ និងអភិវឌ្ឍន៍ទំនាក់ទំនង រវាង ប្រទេសទាំង២វៀតណាមនិងអាមេរិក។
ប្រគល់អនុស្សាវរីយ៍សញ្ញាដើម្បីសន្តិភាព មិត្តភាពរវាងបណ្ដាប្រជាជាតិ សំរាប់សាស្ត្រាចារ្យអាមេរិក
(VOVworld) - នាថ្ងៃទី៩ មករា នៅរដ្ឋធានីហាណូយរបស់វៀតណាម ប្រធានសម្ព័ន្ធ បណ្ដាអង្គការមិត្តភាពវៀតណាមលោក Vu Xuan Hong បានប្រគល់អនុស្សាវរីយ៍ សញ្ញា”ដើម្បីសន្តិភាព មិត្តភាពរវាងបណ្ដាប្រជាជាតិ”ជូនសាស្ត្រាចារ្យ Frederick Brown នៃសាលាស្រាវជ្រាវអន្តរជាតិ (SAIS)របស់អាមេរិក។រង្វាន់នេះគឺសំដៅ ទទួលស្គាល់និងលើកដង្កើនរាល់ការរួមវិភាគទានរបស់សាស្រ្តាចារ្យ Frederick Brown ក្នុងដំណើរការសម្រុះសម្រួល ផ្សានូវស្លាកស្នាមសង្គ្រាមឡើងវិញ និង អភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសទាំង២វៀតណាមនិងអាមេរិក។សាស្រ្តាចារ្យ​ Frederick Brown បានសម្ដែងកិត្តិយសដោយទទួលបានរង្វាន់ដ៏ថ្លៃថ្នូរនេះ ហើយ ឲ្យដឹងថា នាពេលខាងមុខនឹងបន្តជួយឧបត្ថម្ភវៀតណាម រួមចំណែកបង្កើនថែម ទៀតទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំង២៕